ខេត្តកំពង់ឆ្នាំង :ដោយមានការយកចិត្តទុកដាក់ ពីលោកអធិការក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2021នេះ មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បាន ចុះសាកសួរសុខ ទុក្ខនិងនាំយកថវិកាទៅផ្ដល់ជូនដល់ក្រុមគ្រួសារ មន្ត្រីនគរបាលមួយរូបដែលកំពុង ធ្វើចត្តាឡីសក័ នៅផ្ទះ បន្ទាប់ពី ប្ដី ជាមន្ត្រីនគរបាលមានកូវីដ19 និង កំពុងតែសម្រាកព្យាបាល។
នៅក្នុងឱកាសនោះ លោក ម៉ា យន់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ដោយបានការ យកចិត្តទុកដាក់ពីលោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុង និងមន្ត្រីនៃអធិការនគរបាល ក្រុងកំពង់ឆ្នាំង ឯកភាពគ្នាប្រមូលថវិកាបានចំនួន 48 ម៉ឺន 5ពាន់រៀល មកប្រគល់ជូនក្រុមគ្រួសារ លោក វរសេនីយ៍ត្រី មុយ អុីម ដែលកំពុងតែធ្វើចត្តាឡីស័កនៅផ្ទះគ្រា ដែលលោក មុយ អុីម មានវិជ្ជមានកូវីត19 និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកកំពង់ត្រឡាច ។
ជាមួយគ្នានេះ ភរិយា លោក មុយ អុីម ក៏បានថ្លែងអំណរគុណ ដល់លោកអធិការនគរបាលក្រុង និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិការ នៅពេលនេះ និងក៍បានថ្លែងអំណរ គុណដល់ សប្បុរសជននានា ដែលកន្លងមកបានជួយឧបត្ថម្ភជា សម្ភារៈនិងស្បៀងអាហារជាដើម ។
គួររំលឹកដែរថា លោកវរសេនីយ៍ត្រី មុយ អុីម គឺជានគរបាលលេចធ្លោជាងគេ និងបានក្លាយជា នគរបាល គំរូ ព្រោះតែលោក តែងតែ ដៃកូនសិស្សឆ្លងថ្នល់ និងគោរពទង់ជាតិ នៅវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំងជារាងរាល់ថ្ងៃ៕