អាជ្ញាធរខេត្តកំពង់ស្ពឺ បញ្ជាឲ្យរុះរើស្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទចេញពីដែនសមត្ថកិច្ច ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានដាក់បទបញ្ជា យ៉ាងតឹងរឹងទៅដល់មន្ទីរ ពាក់ពន្ធ័ចាប់ផ្តើមរុះរើចេញជាបន្ទាន់ នូវស្លាកប៉ាណូដែលបានលើក តាំងផ្សព្វផ្សាយផលិតផល ស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ ឯកឧត្តម លើកឡើងដូច្នេះនៅក្នុង កិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពីថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។

ឯកឧត្តមបញ្ជាក់ដូច្នេះ គឺសំដៅដល់ការ ផ្សព្វផ្សាយផលិត ផលស្រាបៀរដែលធ្វើអោយប៉ះពាល់ ដល់សុខភាព ពលរដ្ឋពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វ ផ្សាយវិធានការទប់ ស្កាត់ការរីករាលជំងឺកូវីដ-១៩។ ឯកឧត្តមបន្តថាការទទួលទានស្រា ឬ គ្រឿងស្រវឹង ឬ ទឹកប្តូរនិស្ស័យនេះធ្វើឱ្យ មនុស្សប្រែនូវអត្តចរិត ពីស្លូតទៅកាច ពីកាចមកស្លូត បង្ករឲ្យមាន ហិង្សាក្នុងគ្រួសារ ជាពិសេសការបៀតបៀន ចាប់រំលោភក្មេងដែលមិនទាន់ដឹងអីផងនោះ មិនដឹងខុសមិនដឹងត្រូវ និងនាំឱ្យមានការជួបជុំដែល ប៉ះពាល់ដល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

ឯកឧត្តម អភិបាលខេត្ត សុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយផលិត ផលស្រាបៀរ ទាំងអស់ចេញ ពីក្របខណ្ឌខេត្តកំពង់ស្ពឺ ដោយដាក់ជំនួស មកវិញនូវប៉ាណូទាំងឡាយណា ដែលជួយដល់សុខភាព ពលរដ្ឋទូទៅ ព្រោះប៉ាណូទាំង នេះវាគ្មានចំណេញ អ្វីដល់សង្គមជាតិនោះទេ។

ជុំវិញការដាក់ បទបញ្ជាឱ្យធ្វើការរុះរើចេញនេះ ដែរអភិបាល ខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានចាត់ អភិបាលរង ខេត្តម្នាក់ដើម្បីដឹកនាំចាត់ វិធានការលើការងារនេះឱ្យមានប្រសិទ្ធិភាព និងតម្លាភាពហើយ មន្ទីរពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នា។

ឯកឧត្តមអភិបាលក៏ជំរុញឱ្យគណៈ កម្មការត្រួតពិនិត្យការ អនុវត្តពិន័យអន្តរការណ៍ ចំពោះបុគ្គល ណាដែលមិនគោរពវិធានការរដ្ឋបាលនិងវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ឱ្យផ្តើមអនុវត្តការ ផាកពិន័យ ទៅតាមច្បាប់ ដែលបានកំណត់ចំពោះបុគ្គលទាំងឡាយណា ដែលមិនពាក់ម៉ាសនៅ ទីសាធារណៈនិងទៅទីប្រជុំជនផងនោះដែរ៕SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *