ខេត្តកំពង់ឆ្នាំងះ រដ្ឋបាលខេត្តកំពង់ ឆ្នាំងនៅល្ងាចថ្ងៃទី២០ ខែឧសភា២០២១ម្សិលមិញបានចេញ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា បានរកឃើញអ្នកមា នវិជ្ជមានថ្មីកូវិដ១៩ ចំនួន ៣ នាក់បន្ថែមទៀ តគឺ ១ . ឈ្មោះ វង់ ចាន់ណា ភេទ ប្រុសអាយុ ២៣ ឆ្នាំ មានអាស័យដ្ឋាននៅ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ពាក់ព័ន្ធជាមួយអ្នក មានវិជ្ជមាន និងមានប្រពន្ធធ្វើ ការនៅក្នុងរោងចក្រ GOLDEN APPA RIEL ស្នាក់នៅផ្ទះជួលក្នុងភូមិជន្លាត់ដៃឃុំស្វាយស្រុក សាមគ្គីមានជ័យ ។
២.ឈ្មោះ ហម ស្រីនាងភេទស្រី អាយុ ១៩ ឆ្នាំមានអា ស័យដ្ឋាននៅភូមិឡឃុំទួលខ្ពស់ស្រុកទឹក ផុសជាកម្មការិនីធ្វើការនៅរោងចក្រ ហីរ៉ាយហិ្សន ។
៣-ឈ្មោះ wang Haifeng ភេទស្រីអាយុ ៥២ ឆ្នាំ ជនជាតិចិនមានអាស័យដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រទ្បាច ជាមេការត្រួត ពិនិត្យអាគាររោងចក្រ ហីរ៉ាយហ្សិន ។ អ្នកមានវិជ្ជមានកូវីដ១៩ ទាំង៣ នាក់នេះ បានដាក់ឲ្យសម្រាកព្យាបា លនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពុងត្រឡាច ។
ដោយឡែករដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា សរុបអ្នក មានវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការ ណ៍សហគមន៍ ២០ កុម្ភៈក្នុង នៅខេត្តកំពង់ឆ្នាំងសរុបមាន ៦៨ នាក់ស្រី ៤០នាក់ ។ អ្នកជាសះស្បើយថ្មីចំនួន ៦ នាក់ ស្រី ៥នាក់ សរុប ១៩ នាក់ ស្រី ១២ នាក់ ។
អ្នកស្លាប់ថ្មីគ្មាន សរុបចំនួន ២ នា ក់ ស្រី ១ នាក់ ។ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៤៧ នា ក់ ស្រី ២៧ នាក់ ៕