កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះ ពិនិត្យ ការ ពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ក របស់ រដ្ឋបាល រដ្ឋបាលស្រុកជេីងព្រៃ និង ស្រុកបាធាយ ខណៈ ករណី វិជ្ជមាន កូវីដ -១៩ និង អ្នក ពាក់ព័ន្ធ បាន កេីនឡេីង ជាបន្តបន្ទាប់ គួរឲ្យ ព្រួយបារម្ភ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ណែនាំ និង ដាក់ ចេញ នូវ យុទ្ធសាស្ត្រ ឲ្យ មន្ត្រី ពាក់ព័ន្ធ ធ្វេីយ៉ាងណា ត្រូវ បង្រួម និងទប់ស្កាត់កុំ ឲ្យ មាន ករណី វិជ្ជមាន កូវីដ -១៩ រីក ឆ្លង បន្ត ដោយត្រូវ រៀបចំ មណ្ឌល ចក្តាឡឺស័ក ហើយ ប្រមូល អ្នក ដែល ប៉ះពាល់ ដោយផ្ទាល់ ទាំងអស់ ឲ្យ ចត្តាឡីស័ក ឲ្យ បាន ត្រឹមត្រូវ ស្របទៅតាមការណែនាំ របស់ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង សុខាភិបាល ដោយ មាន ក្រុម គ្រូពេទ្យ ពិនិត្យ តាមដាន សុខភាពនៅតាម មណ្ឌល នីមួយ ៗ ផងដែរ ។
គួរ បញ្ជាក់ ថា ក្រោយ ពី រកឃើញ ករណីវិជ្ជមាន កូវីដ-១៩ ជាបន្តបន្ទាប់ ជាក់ស្ដែង គិតត្រឹម ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តកំពង់ចាម បាន ចេញ សេចក្ដី ជូនដំណឹង ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ក្នុងនោះ កម្មការិនី ចំនួន ៥១នាក់ (ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ២៨នាក់ ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាល ០១នាក់) និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាស ០១នាក់ សរុប ៣០៧នាក់ ដែលបានសម្រាក ព្យាបាល នៅ មន្ទីរពេទ្យ មេគង្គ កំពង់ចាម ក្នុងនោះក៏មានអ្នកជាសះស្បើយបានត្រឡប់ទៅផ្ទះវិញប្រមាណជាង ១០០នាក់ ។ ចំពោះ ករណី នេះ រដ្ឋបាលស្រុកជេីងព្រៃបានកំណត់យក វិទ្យាល័យ ហ៊ុន សែន ស្គន់ សម្រាប់ធ្វើជាមណ្ឌលចាត្តាឡីស័ក ដោយឡែក រដ្ឋបាល ស្រុក បាធាយ បាន យក វិទ្យាលយ័ហោ ណាំហុងព្រៃញា ស្ថិតក្នុងភូមិព្រៃញា ឃុំផ្អាវ សម្រាប់ ធ្វេីជា មណ្ឌល ចត្តាឡីសក័ ។ ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អញ្ជើញចុះពិនិត្យស្ថានភាព រោងចក្រ ជូហួយ ហ្វូតវែ ដែលមានកម្មករ កម្មការិនី ផ្ទុកវិជ្ជមានកូវីដ-១៩ រួមនឹងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ស្ថិតនៅក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ដេីម្បី ដាក់ចេញនូវវិធានការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ នេះផងដែរ ៕