កណ្តាល៖អ្នកស្លាប់ដោយសារពុលស្រា ស នៅស្រុកល្វាឯម កើនឡើង១២នាក់ហើយរីឯ៩នាក់កំពុង សម្រាកនៅមន្ទីរពេទ្យចំណែកឯអ្នកផលិតស្រាត្រូវបានឃាត់ខ្លួនធ្វើការសាកសួរ ៖
នារសៀលថ្ងៃទី២០ ឧសភា ២០២១នេះ ក្រសួងសុខាភិបាលបានចេញេចក្តីសន្និដ្ឋានថា ហេតុការណ៍ស្លាប់មនុស្សចំនួន១២នាក់ នៅភូមិតាស្គរ និងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម បានកើតឡើងដោយសារ ពួកគាត់ពិសារស្រា ស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុលខ្ពស់។ ដូច្នេះ សូមបងប្អូន បញ្ឈប់ជាបន្ទាន់នូវការពិសារ ស្រា ស ស្រាថ្នាំ ដែលផលិតមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រាដែលយកមេតាណុលមកលាយ ហើយបើនៅតែបន្តពិសារទៀតនោះ នឹងបណ្តាលឱ្យប៉ះពាល់សុខភាព ឬអាចបាត់បង់ជីវិត។ ព្រោះលទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល កាលពីថ្ងៃទី១៩ ឧសភា បានបង្ហាញថា សំណាកស្រា២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ដែលយកពីភូមិទាំង២ខាងលើ សុទ្ធតែមានសារធាតុមេតាណុលលើស០,៥% មានចំនួន២០សំណាក ដែលកម្រិតមិនពុល នោះមិនត្រូវលើសពី០,១%ឡើយ។
លោកវរៈសេនីយ៍ឯក ឡាក់ ម៉េងធី នាយករិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ ដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ថា កម្លាំងយើងកំពុងធ្វើការសាកសួរមនុស្សជាង១០នាក់ ដែលជាអ្នកលក់ស្រា ដើម្បីស្រាវជ្រាវលម្អិត។ ជាមួយគ្នានោះ ម្ចាស់ទីតាំងផលិតស្រា ឈ្មោះ ប៊ូ ស៊ន ដែលបាននាំក្រុមគ្រួសារគេចចេញពីផ្ទះនោះ ក៏កម្លាំងយើងតាមឃាត់ខ្លួនបានហើយដែរ ហើយបើសិនអ្នកលក់ទាំងអស់មិនមានជាប់ពាក់ព័ន្ធបទល្មើសទេនោះ យើងនឹងឱ្យគាត់វិលត្រឡប់ ទៅលំនៅដ្ឋានវិញ។
លោក ហូត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេក វិទ្យា និងនវានុវត្ដន៍ខេត្តកណ្ដាល បានអះអាងថា ការផលិតស្រាគ្រប់ប្រភេទនៅតំបន់ខាងលើនោះ គឺ ” គ្មានច្បាប់អនុញ្ញាត្តិនោះទេ”។ ដោយឡែកលោក តូច ចៅកុយ ប្រធានសាខា ក.ប.ប ខេត្តកណ្ដាលបានបញ្ជាក់ថា ពិតជាបានរកឃើញសារធាតុមេតាណុលលើសកម្រិតពិតមែននៅក្នុងស្រា ស ដែ
លពលរដ្ឋបានពិសារ និងអ្នកកំពុងលក់ដូរខ្លះ នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម។ និងសូមអំពាវនាវដល់បងប្អូនដែលជាអ្នកប្រកបមុខរបរផលិតស្រា ស លក់ សូមមេត្តាគោរពតាមបទដ្ឋានបច្ចេកទេសដែលខាងជំនាញបានបង្រៀន និងគោរពតាមគោលការណ៍ របស់ក្រសួងពាក់ព័ន្ធដែលបានណែនាំ។ ពោលគឺបើផលិតស្រា ស ដែលមានដឺក្រេ២០ទៅ២៥ដឺក្រេ ត្រូវចោលដំណក់ដំបូងចំនួន២០០មីលីលីត្រ ហើយបើ៣កាន ត្រូវចោលកន្លះលីត្រ និងត្រូវរក្សា អនាម័យ ដើម្បីធានាបាននូវគុណភាពស្របតាមបច្ចេកទេស ចៀសវាងកើតករណីពុលដល់អ្នក ទទួលទាន។ គួរបញ្ជាក់ផងដែរថា ការពុលស្រានេះ ផ្តើមចេញពីកម្មវិធីបុណ្យសពរបស់ប្រជាពលម្នា ក់នៅក្នុងភូមិតាស្គរ ដោយអ្នកចូលរួមហូបស្រា កំដរបុណ្យសពនោះ បានធ្លាក់ខ្លួនឈឺ និងស្លា ប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ឧសភា មានចំនួន១២នាក់ និង៩នាក់ទៀតកំ ពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលជាង៧០នាក់ទៀតក៏កំពុងស្ថិតក្នុងការតាម ដានសុខភាពផងដែរ៕ដោយ ភាវុន