ក្មួយស្រីលក់ព្រីង ត្រូវបានអភិបាលខេត្តកំពង់ស្ពឺហៅទៅលើកទឹកចិត្ត ក្រោយសន្តិសុខផ្សាទាត់ថាសព្រីង កំពុបទៅលើដី

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១នេះ បើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺបានបង្ហោះថា៖ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបាន បង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែល មិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ ហើយខ្ញុំសូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌ របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។ SPS

 

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *