ប៉ូលិសប៉ុស្តិ៍តាខ្មៅឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល  ៖ ប៉ូលិសប៉ុស្តិ៍តាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីចាត់ចែងឱ្យ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១៩ឧសភាឆ្នាំ២០២១វេលាម៉ោង៩ព្រឹក នៅចំណុចបន្ទប់ជួលរបស់ឈ្មោះប៉ាង វិបុល ភូមិថ្មី១ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះជា ត្រា ភេទប្រុស អាយុ២៥ឆ្នាំនៅផ្ទះ ជួល ភូមិថ្មី០១ សង្កាត់-ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ,២-ឈ្មោះទ្រី ច័ន្ទតារា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកសំរោង០៣ សង្កាត់-ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ,៣-ឈ្មោះទូច មន្ថាកក្កដា ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ, ៤-ឈ្មោះខាន់ ចាន់ណាឡែន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរបើករថយន្ត និង៥-ឈ្មោះប៉ាង វិបុលភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់ម្ចាស់បន្ទប់។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូច,ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1IC-0563,ទូរសព្ទដៃ០៣គ្រឿង ម៉ាកOPPOចំនួន០១,ម៉ាកខេន ហ្វូន០១,ម៉ាកSAMSUNGចំនួន០១)និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួន។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋល្អបានផ្តល់ព័ត៌មានមកលោកនាយប៉ុស្តិ៍ថា មានក្រុមក្មេងស្ទាវមួយក្រុមកំពុងជួបជុំគ្នាប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ។បន្ទាប់មកលោកនាយប៉ុស្តិ៍បានឱ្យកម្លាំងប៉ូលិសចុះទៅមើលត្រង់ចំណុចដែលប្រជាពលរដ្ឋបានផ្តល់ព័ត៌មានក៏បានឃើញក្មេងមួយក្រុមមានគ្នា០៥នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់កើតហេតុខាងលើពិតប្រាកដមែនរួចរាយការណ៍ជូនលោកអធិការ។ភ្លាមនោះកម្លាំងប៉ូលិសបានធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចដាក់នៅជាប់ខ្លួនឈ្មោះទ្រី ច័ន្ទតារា ក៏ឃាត់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ច,ជនសង្ស័យបានសារភាពថា«ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំព្រែកតាំងហ៊ុនក្នុងតម្លៃ១៥០០០រៀល (មួយម៉ឺនប្រាំពាន់រៀល)។ ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *