អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរក្រុង-ស្រុក ឲ្យពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ក្រោយមានករណីវិជ្ជមានកូវីដ-១៩ កេីនឡេីង

កំពង់ចាម :  ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ នេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័ក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្នកឆ្លង និងអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុក ជំងឺ កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យព្រួយបារម្ភនេះ ។

ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានលេីកឡេីងផងដែរថា ខេត្តកំពង់ចាមបាន រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ ដែលបានឆ្លងកាលពីថ្ងៃទី១៨ ខែឧសភា  ឆ្នាំ២០២១ ។ នេះគឺជាចំនួនឆ្លង ច្រើនជាងគេសម្រាប់ខេត្តកំពង់ចាមដែលពុំធ្លាប់មានពីមុនមក ។  ទន្ទឹមនឹងនេះដែរ ឯកឧត្តម អភិបាលខេត្តបានចាត់តាំងឲ្យគណៈអភិបាលរងខេត្ត ចុះពិនិត្យមើលតាមបណ្ដា ស្រុកមួយចំនួន ដែលជាតំបន់មានការពាក់ព័ន្ធទៅនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ដើម្បីពិនិត្យមើលទីកន្លែងសម្រាប់ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ដោយសារតែ មានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវ បាន រកឃើញជាបន្តបន្ទាប់មកនោះ ។  ជាមួយ គ្នា នោះ  ឯកឧត្តម អភិបាលខេត្តក៏បាន រំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម បានរកឃើញវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ចំនួន ២៥៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយបានត្រឡប់ ទៅផ្ទះវិញ ប្រមាណជាង ១០០នាក់ និងសល់ជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គកំពង់ចាម ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *