អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនពលរដ្ឋ ១៥០គ្រួសារ ដែលកំពុងខ្វះខាតក្នុងសម័យកូវីដ-១៩ នៅក្រុងកំពង់ចាម

កំពង់ចាម :  ក្នុងឱកាស នាំយកអំណោយ មនុស្សធម៌ ចែក ជូន ដល់ប្រជាពលរដ្ឋចំនួន១៥០គ្រួសារ  ដែលកំពុងខ្វះខាតក្នុងសម័យកូវីដ-១៩  នៅ ក្នុង ក្រុងកំពង់ចាម  នាព្រឹក ថ្ងៃទី ១៩  ខែឧសភា  ឆ្នាំ ២០២១ នេះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែង ថា  ដោយមានការ យកចិត្តទុកដាក់ ពី សំណាក់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  រាជរដ្ឋាភិបាល បាន ដាក់ ចេញ នូវ គោលនយោបាយ គាំពារ សង្គម  ដែល ខេត្តកំពង់ចាម  រហូត មកដល់ ពេល នេះ  ខេត្តកំពង់ចាម អនុវត្ត បាន ជាង ៤ម៉ឺន គ្រួសារ ហេីយ ដែល ប្រេីប្រាស់ ថវិកា អស់ ជាង ២លាន ដុល្លារ  ផងដែរ  ។ ឯកឧត្តមអភិបាលខេត្ត  បាន បញ្ជាក់ ថា  រាជរដ្ឋាភិបាល កម្ពុជា   បាន គិតគូរ ដល់ បងប្អូន ប្រជាពលរដ្ឋ  ដែល ធ្លាក់  ក្នុង កម្រិត  ក្រ១  ក្រ២  ហើយ បាន ផ្តល់ជូន នូវ កញ្ចប់ ថវិកា ប្រចាំខែ  តាម រយៈ គណនី វីង  សម្រាប់ ខេត្តកំពង់ចាម  រហូត មកដល់ ពេល នេះ  មន្ត្រី ពាក់ព័ន្ធ បាន ស្រង់  ឈ្មោះ  ក្នុង រង្វង់ ៤ម៉ឺន  ៦ពាន់ គ្រួសារ  ដែល ត្រូវ ប្រេីប្រាស់ ថវិកា អស់ ប្រមាណ ជាង ២លានដុល្លា អាមេរិក  ដោយ ចំនួន តួលេខ  នេះ ត្រូវ បាន ធ្វើ បច្ចុប្បន្ន ភាព ជា ប្រចាំ ផងដែរ  ។ ឯកឧត្តមអភិបាលខេត្ត  បាន បន្តថា  បេីទោះ ជា មាន ការ គិតគូរ ពី សំណាក់ រាជរដ្ឋាភិបាល  តែ យេីង ក៏ នៅតែ ត្រូវ ការ សប្បុរសជន  ដេីម្បី ចូលរួម ដោះស្រាយ កម្រិត ជីវភាព របស់ បងប្អូន ប្រជាពលរដ្ឋ  ដូច ក្នុង ឱកាស នេះ  ហេីយ ក៏ សូម អរព្រះគុណចំពោះ ព្រះគ្រូ វជិរប្បញ្ញោ សាន សុជា ជាប្រធានសមាគមធម្មកថិកកម្ពុជាដែលបានគៀងគរ  និងបាននាំយកថវិកា  និង សម្ភារ មកប្រគល់ជូនប្រជាពលរដ្ឋ  ចំនួន១៥០គ្រួសារ ក្នុងក្រុងកំពង់ចាម ដែលជួបការលំបាក កំឡុងពេលកូវីដ -១៩  ។ ជាមួយ គ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យ បង្កើនការ ការពារខ្លួន ឲ្យជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩  ដោយត្រូវអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ”  ពិសេស ការលាងសម្អាតដៃជាប្រចាំ  ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ គួរ បញ្ជាក់ ថា  អំណោយសប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលី តាមរយៈសមាគមខ្មែរវិចតូរីយ៉ា សាជីវកម្ម និងសហព័ន្ធខ្មែរប្រទេសអូស្ត្រាលី  ចែកជូនប្រជាពលរដ្ឋ ខ្វះខាត  ចំនួន ១៥០ គ្រួសារ  ដោយ ក្នុង ១គ្រួសារ  ទទួលបាន ថវិកា  ចំនួន  ៤ម៉ឺនរៀល  អង្ករ  ២៥គីឡូក្រាម  និង គ្រឿង ហូបចុក មួយ ចំនួន ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *