ជនសង្ស័យ ៣នាក់ ដែលបានប្រើប្រាស់ និង ជួញដូរនូវសាធាតុញៀនខុសច្បាប់ ត្រូវបានបញ្ជូនដាក់ទៅពន្ធនាគារខេត្តព្រះវិហារ

-ព្រះវិហារ ៖ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តព្រះវិហារ បានបញ្ជាក់ថា ជនសង្ស័យ ៣នាក់ ដែលបានប្រើប្រាស់ និង ជួញដូរនូវសារធាតុ ញៀនខុសច្បាប់ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះវិហារ ហើយក្រោយពីការឃុំខ្លួនបណ្ដោះ អាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវស៊ើបអង្កេតតាមដានវែក មុខសញ្ញារួចមក ជនសង្ស័យទាំង៣នាក់នេះលោកបានធ្វើការឃាត់ខ្លួន

កាលពីវេលាម៉ោង១៦:១០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ក្រោយពីទទួលបានព័ត៌មាន លោកបានសហការជាមួយមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួន បានចំនួន៣នាក់

១.សេង រក្សា

២.ខេង ភារ៉ុង

៣.ហេង ឆៃយ៉ា

ជនសង្ស័យទាំង ៣នាក់ ខាងលើស្នាក់នៅក្នុងភូមិឃុំកើតហេតុ ដែលបានប្រើប្រាស់ និង ជួញដូរនូវសាធាតុញៀនខុសច្បាប់ ស្ថិតនៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដកហូតបានវត្ថុថ្នាំញៀន ម្សៅក្រាមសថ្លា ” ម៉ាទឹកកក ” ចំនួន ១កញ្ចប់ធំ និង ៣កញ្ចប់តូច រួមទាំងវត្ថុតាងមួយចំនួនថែមទៀត ។

លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនលើកលែង ទេ ទោះបីជនសង្ស័យជាកូនមន្រ្តីថ្នាក់ណាក៍ដោយ ទង្វើបែបនេះផ្លូវច្បាប់មិនលើកលែងជាដាច់ខាត ក្នុងការអនុវត្តន៍ច្បាប់អោយបានតឹងរឹង ដើម្បីចូលរួម ភូមិឃុំមានសុវត្តិភាព ផងដែរ ។SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *