សប្បុរសជន បន្តនាំយកថវិកា និងសម្ភារ ឧបត្ថម្ភគាំទ្រ ដល់សាខាកាកបាទក្រហម និង គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម :  សប្បុរសជន នានា  បានបន្ត នាំយក នូវ ថវិកា  និង សំភារ  ប្រគល់ ជូន ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  ដេីម្បី ជួយ សម្រាលដល់ទុក្ខ លំបាក របស់ បងប្អូន ប្រជាពលរដ្ឋ  ដែល ទទួលរង គ្រោះ ដោយ គ្រោះមហន្តរាយ ផ្សេងៗ   និង ការ ចូលរួម ប្រយុទ្ធ ប្រឆាំង នឹង    ជំងឺ កូវីដ -១៩  ផងដែរ កាលពី រសៀល ថ្ងៃ ទី ១៨  ខែឧសភា  ឆ្នាំ ២០២១ នេះ  ។

ឆ្លៀត ក្នុងឱកាសនោះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ  ចំពោះសប្បុរសជន ទាំងអស់  ដែលបាននាំយកអំណោយមនុស្សធម៌ មកជួយឧបត្ថម្ភដល់ រដ្ឋបាល ខេត្ត  សម្រាប់យកទៅប្រើប្រាស់ ក្នុង ការជួយ សម្រួល ដល់ ទុក្ខ លំបាក របស់ បងប្អូន ប្រជាពលរដ្ឋ  ដែល រងគ្រោះ ដោយ គ្រោះ មហន្តរាយ ផ្សេងៗ  និង ប្រេីប្រាស់ ក្នុង យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  ជាពិសេស ការ ផ្គត់ផ្គង់ ដល់ ប្រជាពលរដ្ឋ ដែល  ប្រឈម នឹង ការ ខ្វះខាត   និង ពលករ ចំណូលស្រុក  ដែលកំពុង  ធ្វើចត្តាឡីស័ក  ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម   ។ ជាមួយ គ្នា នោះ ឯកឧត្តមអភិបាលខេត្ត  ក៏បាន ជូនពរ  និង សង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់ ក្រុមហ៊ុននានា  នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជា បន្ត ផងដែរ  ។ គួរ បញ្ជាក់ ផង ដែរថា  ក្នុងពិធី ប្រគល់  និង ទទួល អំណោយ នេះ  សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម  បាន ទទួល ការ ឧបត្ថម្ភ គាំទ្រ ពី  ស្នងការរដ្ឋាននគរបាល ខេត្តកំពង់ចាម  នូវ ថវិកា  ចំនួន   ១៦លាន   ៨០ម៉ឺនរៀល  ។  ឯកឧត្តម  លូ  គឹមឈន់ ប្រតិភូ រាជរដ្ឋាភិបាល កម្ពុជា  ឧបត្ថម្ភ ថវិកា  ចំនួន   ២០លានរៀល  ។ និង លោក  សុីម គង់ អភិបាលស្រុកស្រីសន្ធរ  ឧបត្ថម្ភ ថវិកា  ចំនួន  ៦ ៦៦៥ ០០០រៀល  ។

ដោយឡែក  គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩  បាន ទទួល ការ ឧបត្ថម្ភ ពី ព្រះមន្ត្រីសង្ឃ  នូវ អង្ករ  ចំនួន  ១តោន  និង ទឹក បរិសុទ្ធ  ចំនួន  ៣២០៥យួរ  ។ សមាគម កាតូលិក ភូមិភាគ កំពង់ចាម  ឧបត្ថម ម៉ាស  ចំនួន  ៥ម៉ឺន ម៉ាស  ។ ធនាគារវឌ្ឍនៈ  ឧបត្ថម្ភ ម៉ាស  ចំនួន  ២០កេស  និង អាល់កុល  ៣កាន  ។ សាខា ក្រុមហ៊ុន ដឹកជញ្ជូន វីរះ ប៊ុនថាំ ខេត្តកំពង់ចាម  ឧបត្ថម្ភ  ថវិកា ចំនួន  ៤០ម៉ឺនរៀល  ទឹក បរិសុទ្ធ ៥០យួរ  និង ម៉ាស ចំនួន  ១កេស  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *