អាជ្ញាធរខេត្តស្វាយរៀង បាន ទទួលសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគរបស់ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគរបស់ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរដ្ឋបាលខេត្តស្វាយរៀង ដើម្បីរួមចំណែកជាមួយប្រជាពលរដ្ឋខេត្តស្វាយរៀងក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ក្នុងនាមតំណាង រដ្ឋបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណជូនចំពោះ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានផ្តល់ជំនួយ ឧបត្ថម្ភសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនរដ្ឋបាលខេត្តស្វាយរៀង ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺ   កូវីដ-១៩នេះ ពិតជាមានសារសំខាន់ និងចាំបាច់ក្រៃលែង ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុងនៃការរីករាលដាល ជំងឺឆ្លងសកល ដ៏កាចសាហាវមួយនេះ ។ កាយវិការដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញនូវទឹកចិត្តដ៏ល្អប្រពៃ និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសមូលដ្ឋានខេត្តជាប់ព្រំដែន ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបគ្រោះទុក្ខភ័យ ការលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានជូនពរចំណងទំនាក់ ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-វៀតណាម ជាពិសេសបណ្តា ខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ កាន់តែមានការអភិវឌ្ឍ រីកចម្រើន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *