ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃអង្គារ ៧ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខា លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានអញ្ជើញទទួលមូលនិធិ មនុស្សធម៌ពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ សាប៊ូ ២ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ២០ កេស ម៉ាស ២០ ប្រអប់ និងថវិកា ១ លាន ២ សែនរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើក ទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កាកបាទក្រហមកម្ពុជា និងសេចក្តីអំពាវនាវរបស់សាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនសប្បុរសជនទាំងក្នុង និងក្រៅខេត្ត បានចូលរួមឧបត្ថម្ភ ជាបន្តបន្ទាប់ទោះបីការផ្អាកប្រារព្ធមេទ្ទីងទាំងថ្នាក់កណ្តាល និងថ្នាក់សាខាក៍ដោយ ។ ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណការចំពោះ វិភាគទានដ៍សប្បុរសពី លោក សំ នីតូ និងសហការី ព្រមទាំងឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ទាំងក្នុងវិស័យ សាធារណៈ និងវិស័យឯកជន ដែលបានចូលរួម វិភាគទាន ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាបន្តបន្ទាប់ ។
លោកជំទាវបានបន្តទៀតថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជនក្នុងទិវា ពិភពលោកកាក បាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ នេះបានជួយឱ្យសាខាអាចធ្វើប្រតិបត្តិការ ការងារមនុស្សធម៌ ដោយពុំមានការរើសអើងសំដៅរួមចំណែកជួយសង្គ្រោះជីវិតមនុស្ស ការកសាង ភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការលើក កម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សានានា ។ លោកជំទាវ សង្ឃឹមនឹងជឿជាក់ថា សប្បុរសជន និងបន្តចូលរួមវិភាគទានបន្តទៀត ដើម្បីទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងបន្តទៀត ។