កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ចែក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧០គ្រួសារ មកពីឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងនាមប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានចូលរួមសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងការលំបាកដោយការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ។ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក បានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា ។
ជាមួយ គ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន សំណូមពរ ឲ្យ បងប្អូន ប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ត្រូវ ខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកំពស់ជីវភាពគ្រួសារ ។ ព្រមទាំង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ បង្កើនការ ការពារខ្លួន ឲ្យជៀសផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
គួរ បញ្ជាក់ ថា អំណោយដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ, ត្រីខ ១០កំប៉ុង , ឃីត ១ និង អាវយឺត ២ ។ ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតនៃការខូចខាតផងដែរ ៕