ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារត្រៀមបម្រុងទទួលផ្ទះពីសម្ដេច តេជោ

ព្រះវិហារ៖ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នឹងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដ កាលពីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំសការីអញ្ជើញចុះសួរសុខទុក្ខគ្រួសារសមាជិកសមាគមអតីតយុទ្ធជនចំនួន ១៥គ្រួសារ ដែលត្រៀមនិងទទួល ប្រគល់ផ្ទះជូនពួកគាត់នាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានរួមនិងក្រុមការងារបាននាំយកនូវ សម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនប្រគល់ជូនគ្រួសារអតីតយុទ្ធជនទាំង១៥គ្រួសារ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។ អំណោយដែលទទួលបានរួមមាន៖ អង្ករ ១បាវ ស្មើ៣០គីឡូក្រាម, ត្រីខ ១យួរនិង មីខ្លាឃ្មុំ ១កេស ថវិកាចំនួន២ម៉ឺនរៀលផងដែរ។  ឧត្តមសេនីយ៍ទោ ច័ន្ធ សុភក្រ្តា ប្រធានសមាគមន៍ខេត្ត បានលើក ឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានគិតគូរ អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះអតីតយុទ្ធជនជា បុគ្គលមានគុណបំណាច់ចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិឲ្យរួចផុតពីភ្លើងសង្រ្គាម ហើយក៍បានលះបង់សាច់ស្រស់ឈាមស្រស់ លះបង់សេចក្តីសុខក្នុងគ្រួសារ រួមទាំងអាយុជិវិត ដើម្បីបុព្វជាតិមាតុភូមិ នេះហើយបានសម្តេចបង្កើតជាសមាគមមួយដើម្បីជួយទ្រទ្រង់ គាំពាដល់ បងប្អូនអតីតយុទ្ធជន ដោយមិនដែលបោះបង់បងប្អូនម្តងណាឡើយ។ ឯកឧត្ដម ប្រធានបានផ្ដាំផ្ញើ ដល់បងប្អួនគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវរួមគ្នាជួយថែរក្សាសម្អាតអនាម័យដើម្បីចៀស វាងអំពីជំងឺផ្សេងៗពិសេសជំងឺកូវីដ-១៩ និងត្រូវគោរពតាមប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក៍ដូច ការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕ដោយ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *