កណ្ដាល ៖ ករណីជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួច លុយផ្ទះ វេរលុយមួយកន្លែង ហើយលួចប្រមូលលុយអស់៣៦លានរៀល និងប្រាក់អាមេរិក១០០០ ដុល្លារសហរដ្ឋអាមេរិក ត្រង់ចំណុចភូមិ បុណ្ណា ឃុំ ព្រះពុទ្ធ ស្រុកកណ្តាល ស្ទឹង ខេត្ត កណ្តាល នាថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១នេះ ។សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ឈ្មោះ ឈុំ ស៊ុនណារី ភេទ ស្រី អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិ បុណ្ណា ឃុំ ព្រះ ពុទ្ធ ស្រុក កណ្តាល ស្ទឹង ខេត្ត កណ្តាល ។ ចំណែកជនសង្ស័យ ៥នាក់ ស្រី ម្នាក់ មិនស្គាល់អត្តសញ្ញាណ។
ចំណែកសម្ភារៈ បាត់ បង់ រួម មាន លុយ ខ្មែរចំនួន ៣៦លានរៀល, លុយ អាមេរិក ចំនួន ១០០០ដុល្លារ, សៀវភៅ ធនាគារ អម្រិត ចំនួន ០២ក្បាល, កាតវីង ចំនួន ០២ សន្លឹក និងកាបូប ស្ពាយ ចំហៀងចំនួន ០១ ។សមត្ថកិច្ចបន្តថា ដំបូងជនរងគ្រោះ បានបើកតូបលក់ ឥវ៉ាន់ ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដង ដោយមានអ្នកមកទិញដូរធម្មតា ,លុះដល់ម៉ោង០៨និង៣២ នាទីព្រឹកនេះ មាន ក្រុម ជនសង្ស័យ ២នាក់(ស្រី១នាក់ ) ជិះ ម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅមិនចាំ ស្លាកលេខ មកឈប់ មុខតូប លក់ ចាប់ ហួយ របស់ ជន រងគ្រោះ ពេល ជនសង្ស័យ ម្នាក់ ភេទ ស្រី បានចុះពីលើម៉ូតូ ដើរមក សួរជនរងគ្រោះដើម្បី ដូរ លុយ រួច បាន ដកលុយ ១០០ ដុល្លារ ឱ្យទៅជនរងគ្រោះ។ពេលនោះជនរង គ្រោះ បានចូលក្នុ ងទូវីង ដើម្បី ដូរ លុយ ឱ្យជន សង្ស័យ ហើយជនសង្ស័យទាំងពីរបានជិះ ម៉ូតូ ចេញ ទៅទិសខាងលិចបាត់ទៅ រហូត ដល់ម៉ោង៨និង៥២នាទី ក្រុម ជនសង្ស័យ ដដែល បាន ជិះម៉ូតូ ចំនួន ៣គ្រឿង មកឈប់ នៅក្បែរ តូបលក់ ដូរ របស់ ជន រងគ្រោះ។ ពេល នោះ ជនសង្ស័យ ម្នាក់ ភេទ ស្រី បាន ចុះមកទិញ ស្រាបៀ Ganzberg ចំនួន មួយកេស។ដោយឃើញ ជនរងគ្រោះ នៅតែ ម្នាក់ ឯង ជនសង្ស័យ ម្នាក់ ទៀត បាន ដើរ ចូល ក្នុង ទូវីង ធ្វើ សកម្មភាព ភាព លួច យក លុយ របស់ ជន រងគ្រោះ ហើយ នាំ គ្នា ជិះ ម៉ូតូ គេច ខ្លួន ទៅ ទិស ខាង កើត បាត់ ទៅ ។ មួយសន្ទុះ ក្រោយមកទើប ជន រងគ្រោះ ដឹង ថាបាត់លុយ ទើបតេ ទូរសព្ទ ប្តឹង ដល់ប៉ូលិស ប៉ុស្តិ៍ រដ្ឋ បាល ឃុំ ព្រះ ពុទ្ធ ហើយមានកម្លាំងប៉ូលិសផ្នែក ព្រហ្មទណ្ឌ នៃ អធិការ ដ្ឋាន ស្រុកកណ្តាល ស្ទឹង បាន ចុះមកដល់ កន្លែង កេីតហេតុ ដេីម្បី កសាង សំណុំរឿង និងស្រាវជ្រាវ បន្តតាមនីតិវិធី ៕ដោយ ភាវុន