អភិបាលខេត្តកំពង់ចាម ដាក់ចេញបទបញ្ជា ឲ្យ មន្ត្រី ពាក់ព័ន្ធ ទប់ស្កាត់ រាល់ ការរំលោភបំពាន តំបន់ ដីព្រៃ លិច ទឹក

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានដាក់ ចេញ នូវបទបញ្ជា ដល់ មន្ត្រី ពាក់ព័ន្ធ ទាំងអស់ ត្រូវធ្វើការ ទប់ស្កាត់រាល់ ការរំលោភ  ឈូសឆាយ ដុត រាន និង ការលក់ដូរ ដោយ ខុសច្បាប់ ដីព្រៃ លិច ទឹក។  ការដាក់ ចេញ នូវ បទបញ្ជា នេះ នា ព្រឹក ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នៅ សាលាខេត្ត ក្នុង កិច្ចប្រជុំ ដោះស្រាយ ករណី ទន្ទ្រាន ឈូសឆាយ ដីព្រៃ លិច ទឹក ដែលជា សម្បត្តិ របស់រ ដ្ឋ មួយកន្លែង ស្ថិតនៅក្នុង ឃុំ ព្រែក ដំបូក ស្រុក ស្រី សន្ធរ ខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ ដា បាន មានប្រសាសន៍ ទៅកាន់ អង្គប្រជុំ នាឱកាស នោះ ថា ដីព្រៃ លិច ទឹក គឺជា ជម្រក ( សម្បុក ) ត្រី ពង នៅ រដូវ ទឹក លិច និង ជា តំបន់ ជីវចម្រុះ ដែល ត្រូវ អភិរក្ស ។ឯកឧត្តម អភិបាលខេត្ត បាន រំលឹកថា កន្លងមក រដ្ឋបាលខេត្ត កំពង់ចាម បានចេញ សេចក្តីណែនាំ និង ផ្សព្វផ្សាយ ព្រមទាំង បាន ចុះ ត្រួតពិនិត្យ ជាប់ ជាប្រចាំ និង បាន ទប់ស្កាត់ រាល់ ការរំលោភ ការ ឈូសឆាយ ការដុត រាន និង ការលក់ដូរ ដោយ ខុសច្បាប់ ព្រោះ ដីព្រៃ លិច ទឹក ជា ទ្រព្យសម្បត្តិ សាធារណ : របស់ រដ្ឋ ព្រមទាំង មាន សារ : សំខាន់ ក្នុង ការបម្រើ ផលប្រយោជន៍ ដល់ បងប្អូន ប្រជា សហគមន៍ និង សម្រាប់ អភិវឌ្ឍន៍ ប្រទេសជាតិ ផងដែរ ។  ប៉ុន្តែ ទន្ទឹមនេះ ដីព្រៃ លិច ទឹក ក៏ នៅតែមាន ជនខិលខូច មួយចំនួន បាន ប្រើប្រាស់ គ្រប់ មធ្យោបាយ ដើម្បី ប្រែក្លាយ ដី តំបន់ នោះ មកជា កម្មសិទ្ធិឯកជន ទៅវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *