ផ្ទះ១ខ្នងទំហំ៥ម៉ែត្រx៦ម៉ែត្ររបស់ប៉ូលីសការពារព្រំដែនត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់

ដោយមានការសោកស្ដាយយ៉ាងពុនពេក កាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានអគ្គីភ័យបានលេបត្របាក់ផ្ទះ១ខ្នងទំហំ៥ម៉ែត្រx៦ម៉ែត្រ  ធ្វើអំពីឈើ ប្រក់ស័ង្គសី និងសម្ភារៈក្នុងផ្ទះមួយចំនួន របស់លោកអនុសេនីយ៍ឯក សំ សុខ ជា មន្រ្តីប៉ូលីសប៉ុស្ដិ៍ព្រំដែន ទឹសទី១ច្រកតាថាវ នៅអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ មានទី លំនៅស្ថិតនៅភូមិ ធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភ្លើងឆេះ គ្មានសល់ ពេលដែលម្ចាស់ពុំបាននៅផ្ទះ។ មកទល់ពេលនេះសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រៀវបើកការស៊ឺបអង្កេត រកមុខសញ្ញាថា មូលហេតុ អ្វីបានជាភ្លើង ឆេះ ពេលដែល ម្ចាស់ផ្ទះមិននៅ ហើយម្ចាស់ផ្ទះមិនបានប្រើប្រាស់ភ្លើងអ្វីទាំងអស់ ផងដែរ៕ដោយ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *