ខេត្តស្វាយរៀង៖លោកវេជ្ជ បណ្ឌិត កែរ រដ្ឋា បាន ដឹកនាំ ក្រុម គ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែក ខេត្តស្វាយរៀង ចំនួន ១៦នាក់ ចូលរួម ផ្លាស់ វេនក្រុម គ្រូពេទ្យមន្ទីរពេទ្យបង្អែក រមាស ហែក ដែលកំពុង ព្យាបាល ក្នុង មណ្ឌល ព្យាបាល កូវីដ-១៩ ក្រុងបាវិត ត្រូវ បញ្ចប់ ភារកិច្ច ១៤ថ្ងៃ ពិធីនេះផងដែរក៏មានការចូលរួមពីលោក វណ្ណ សុមុន្នី អភិបាលរង ក្រុងបាវិត តំណាង លោក លឹម សៀមហេង អភិបាល ក្រុងបាវិត លោក វេជ្ជបណ្ឌិត ជ័យ ចាន់ថន ប្រធាន មន្ទីរពេទ្យ បង្អែក រមាស ហែក លោក វេជ្ជបណ្ឌិត អន សុភី អនុ ប្រធាន មន្ទីរពេទ្យ បង្អែក ខេត្តស្វាយរៀង លោក វេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ ប្រធាន មន្ទីរពេទ្យ បង្អែក ជីភូ និង លោកវេជ្ជ បណ្ឌិត អុឹម បុត្រ ប្រធាន ផ្នែក ចត្តាឡីស័ក ។
លោកវេជ្ជ បណ្ឌិត កែរ រដ្ឋា បញ្ជាក់ ថា នៅ ក្រុងបាវិត មានកន្លែងព្យាបាលអ្នកជំងឺ កូវីដ-១៩ មួយ កន្លែង មាន ឈ្មោះ ថា មណ្ឌលព្យាបាល កូវីដ-១៩ ក្រុងបាវិត ។ ចំពោះ ក្រុម គ្រូពេទ្យ ព្យាបាល នៅក្នុង មណ្ឌលព្យាបាល នេះ មន្ទីរ សុខាភិបាលបាន ចល័ត ពី មន្ទីរពេទ្យ ផ្សេងៗ ក្នុង ខេត្ត មកជួយ ដោយប្តូរវេនវិលជុំ ១៤ថ្ងៃ ម្តង ។
ហើយជាក់ស្តែងក្រុម គ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែកខេត្ត ស្វាយរៀង ចូលប្តូរវេនក្រុម គ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែក រមាស ហែកប៉ុន្តែ ក្រុម គ្រូពេទ្យ របស់មន្ទីរ ពេទ្យបង្អែក រមាស ហែក ត្រូវ បន្ត ធ្វើចត្តាឡីស័ក នៅ មណ្ឌល ចត្តាឡីស័ក១៤ថ្ងៃ បន្ថែម ទៀត ទើប អនុញ្ញាត ឱ្យ ទៅផ្ទះ ជួប ជុំ គ្រួសារ ។ ថ្ងែ នេះជាវេនទី៤ហើយ ដែល វេន ទី១ ទី២ គឺមន្ទីរ ពេទ្យបង្អែក ជីភូ និង មន្ទីរពេទ្យ បង្អែក ស្វាយទាប ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បាន ផ្តល់ របាយការណ៍ជូន ក្រុមអ្នក សារព័ត៌មាន ថា បច្ចុប្បន្ន នេះនៅក្នុងខេត្ត ស្វាយរៀង មាន មន្ទីរពេទ្យ ព្យាបាល កូវីដ-១៩ ចំនួន ២ និង មណ្ឌលព្យាបាល កូវីដ-១៩ ក្រុងបាវិត ១ ។ កន្លង មក ការ ផ្ទុះជំងឺ កូវីដ-១៩ ភាគច្រើន នៅ ទី ក្រុងបាវិត គីដោយ សារ ការមិន គោរព នូវ វិធានការ សុខាភិបាល ប៉ុន្តែ ស្ថានការណ៍ បាន ធូរស្រាល ឡើងវិញ ដោយសារ មាន ការគ្រប់គ្រង ល្អ និង បញ្ជា ផ្ទាល់ ពី ឯកឧត្តមអភិបាលខេត្ត ដែល ជាប្រធាន គណៈកម្មការ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូវីដ-១៩ ខេត្ត និង ជាប្រធាន គណ:ប ញ្ជា ការ ឯកភាព ខេត្ត ហើយ និង ការ ចង្អុល បង្ហាញ និង អនុ សាសន៍ ល្អ ៗ ពីសំណាក់ លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាង រាស្ត្រមណ្ឌលស្វាយរៀង និង ជាប្រធានក្រុម ការ ងារ ថ្នាក់ ជាតិ ចុះជួយ ខេត្ត ស្វាយរៀង។
រហូតដល់ ពេលនេះមាន អ្នក ជំងឺ កូវីដ-១៩ ចំនួន សរុប ៣៩៤នាក់ ស្រី ១៦១នាក់ (ជនជាតិខ្មែរ: ៣៥៦ នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣០៩នាក់ ស្រី ១២៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជា ជនជាតិ ខ្មែរ ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាព ចំនួន 4,248នាក់ ស្រី 1,222នាក់ ។
សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,257នាក់ ក្នុង នោះ អ្នក បញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,190នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 67នាក់។
លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 4.900នាក់ ស្រី 1749នាក់ និងយកសំណាកលើកទី២ សរុប 1,971នាក់ ស្រី 741នាក់ ។
ក្នុងឱកាស នោះផងដែរ លោកវេជ្ជ បណ្ឌិត កែរ រដ្ឋា បាន ឧបត្តម្ភ ទឹកដោះ ឆៅ ២០ឡូ និង ទឹក សុទ្ធ ២០កេស ជូន ក្រុម គ្រូពេទ្យ ទាំង២ក្រុម និង ឧបត្តម្ភ សមត្ថកិច្ច ៤នាក់ ម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល ។ដោយ សាយ ហ្គន