លោកជំទាវអភិបាលខេត្តប៉ៃលិន នាំយកស្បៀង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន២៧គ្រួសារ

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាតចំនួន២៧គ្រួសារ នៅក្នុងឃុំស្ទឹងត្រង់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈជំងឺកូវីដ១៩ កំពុងវាយប្រហារនៅក្នុងខេត្តនា នា និងរាជធានីភ្នំពេញ បណ្តាលឱ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកជំទាវ បាន ស្រីមុំ ក៏បានពាំនាំប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមាន ទុក្ខលំបាក និងជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ក្នុងការចុះសួរសុខទុក្ខនេះ លោកជំទាវ អភិបាលខេត្ត ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋរក្សា អនាម័យផ្ទះសម្បែងដោយរស់នៅស្អាត ពិសារទឹកឆ្អិនជាប្រចាំ ពិសេសចេះថែរក្សាសុខភាពឧស្សាហ៍ ទៅពិនិត្យនិងព្យាបាលជម្ងឺនៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះ និងត្រូវយល់ដឹងអំពីវិធានការ (៣ការពារ ៣កុំ)របស់ប្រមុខរាជរដ្ឋាភិបាល និងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូល រួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -19 កុំអោយមានបន្តឆ្លងចូលក្នុងសហគមន៍ ។

សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនតាមខ្នងផ្ទះទាំង២៧គ្រួសារ ដោយមួយគ្រួសារ ទទួលបាន ៖ អង្ករ៥០គីឡូ ត្រីខ១ដុំ ទឹកត្រី១យួរ មី១កេស ពងទា១ថាស ទឹកសុទ្ធ២កេស ម៉ាស១ប្រអប់ សាប៊ូ ១ដុំ ឃីត១ និងថវិការ១០ម៉ឺនរៀល ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *