អំណោយដ៏ថ្លៃថ្លាររបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីបានផ្ដល់ជួនគ្រួសារអតីតយុទ្ធជន និង ពលរដ្ឋជួបការលំបាក នៅស្រុកឆែប ខេត្តព្រះវិហារ

ព្រះវិហារៈ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះ មូលដ្ឋានស្រុកឆែប បានដឹកនាំក្រុមការងារ សមាជិកសមាជិការសមាគមខេត្ត ស្រុក សាខា និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ដល់គ្រួសារអតីតយុទ្ធជន និងពលរដ្ឋក្រីក្រ ចំនួន៣៧គ្រួសារ ដែលអញ្ជើញមកពីភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ និងកំពង់ស្រឡៅពីរ ស្រុកឆែបខេត្តព្រះវិហារ។  ក្នុងពិធីជួបសំណេះសំណាលនោះដែរ ឯកឧត្ដមប្រធាន បាននាំនៅអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកប្រគល់ ជូនបងប្អូនសម្រាប់ដោះស្រាយជីវភាពស្របពេលដែលប្រទេសជាតិកំពុងជួបបញ្ហាជំងឺកូវីដ១៩ ផងដែរ ។ ឧត្ដមសេនីយ៍ទោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរ សួសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ថ្នាក់ដឹកនាំសមាគម ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះ បងប្អូនពលរដ្ឋ និងគ្រួសារសមាជិក អតីតយុទ្ធជនទាំងអស់ នេះសរបញ្ជាក់ឲ្យឃើញថា នេះជាទឹកចិត្តដ៍ថ្លៃថ្លារបស់ ថ្នាក់ដឹកនាំមិនអាចកាត់ផ្ដាច់បានចំពោះបងប្អូនអតីតយុទ្ធរបស់យើងដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិនិងពលរដ្ឋជួបការលំបាក។ ជាចុងក្រោយឯកឧត្តមប្រធានក៏បានផ្តាំផ្ញើរសូមឲ្យបងប្អូនរក្សាអណាម័យ បានខ្ពស់ត្រូវអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក៍ដូចក្រសួងសុខាភិបាល ដើម្បីបង្ការការពារ នៅជម្ងឺកូវិដ១៩ដែលកំពុងមានការឆ្លងជាបន្តបន្ទាប់ក្នុងប្រទេសរបស់យើងផងដែរ៕អំណោយដែលបានប្រគល់ជូននាពេលនោះក្នុងមួយគ្រួសារទទួលបាន ៖អង្ករ១បេ ៣០គីឡូ ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ មី១កេសតូច ក្រម៉ា១ ព្រមជាមួយថវិកា ២ម៉ឺនរៀលបន្ទាប់មកនៅរសៀលថ្ងៃដដែរ ឯកឧត្តម ប្រធាន ក៏បានបន្ដមកចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ១គ្រួសារទៀតដែលមានឈ្មោះ ទិត ទន់ ភេទប្រុស អាយុ៥៥ រស់នៅភូមិសង្កែរ ឃុំសង្កែរមួយ ក៏បានឧបត្ថម្ភសម្ភារះមួយចំនួនដូចជា៖ អង្ករ២បេ, មី១កេស,ទឹកស៊ីអីវ១យួរ,ទឹកត្រី១យួរ,ត្រីខ១យួរ និងថវិកាមួយចំនួនផងដែរ៕ដោយ សេង ពិសិដ្ឋ

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *