បុរសម្នាក់បើកម៉ូតូល្បឿនលឿនពេកជ្រុកបុកពីក្រោយរថយន្ដកំពុងធ្វើដំណើរបណ្តាឲ្យស្លាប់យ៉ាងអាណោចអធ័មនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអធ័មខណៈដែលបើកម៉ូតូល្បឿនលឿនពេកជ្រុកទៅបុកពីក្រោយរថយន្ដកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាបណ្តាឲ្យស្លាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧ៈ១២នាទីយប់ថ្ងៃ សុក្រ ០៣ កើត ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១នៅលើផ្លូវ ជាតិលេខ ចន្លោះKm ០១/០២ ស្ថិតក្នុងភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង  ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A  3625បើកបរដោយឈ្មោះ ឡុញ សម្បត្តិ ភេទ ប្រុស អាយុ ២៨ មុខរបរ បើកបរ  រស់នៅភូមិ ស្រម៉ ឃុំ បុសមន ស្រុក រំដួល ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង ។ ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1P 3673 បើកបរដោយឈ្មោះ សោម រតនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ចំបក់ សង្កាត់ សង្ឃ័រ ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង ពាក់មួកសុវត្ថិភាពក្នុងល្បឿនយ៉ាងជ្រុលទៅបុករថយន្ត ពីក្រោយ ដែលកំពុងធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យ អ្នកបើកបរម៉ូតូស្លាប់គៀបជាប់លើម៉ូតូនៅ កន្លែងកើតហេតុ។ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមកអ្នកបើកបររថយន្តចុះរត់គេចពីកន្លែងកើតហេតុបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ចំណែកមធ្យោបាយទាំងពីររក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយរីឯសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *