លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន បាននាំយក មូលនិធិរបស់សប្បុរសជនអង្ករចំនួន៦,១២៥ គ.ក្រ ថវិកា ២០,០០០ ដុល្លារ ប្រគល់ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១នេះ  លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយក មូលនិធិរបស់សប្បុរសជន តាមរយៈលោកជំទាវ រួមមានអង្ករ ៦,១២៥ គ.ក្រ ថវិកា ២០,០០០ ដុល្លារ ប្រគល់ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងឱកាស អបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដែលទទួលដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា និងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។ នៅក្នុងពិធីប្រគល់នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមជាថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហម កម្ពុជាខេត្ត នាថ្ងៃនេះប្រកបដោយទឹកចិត្តមនុស្សធម៌ ។ ហើយសាខានឹងបន្តយកចិត្តទុកដាក់ប្រើប្រាស់អំណោយ ដ៍សប្បុរសនេះ ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ ផ្សេងៗឲ្យបានទាន់ពេលវេលា ។ លោកជំទាវបានបន្តទៀតថាទោះបីឆ្នាំនេះសាខាមិនបាន រៀបចំពិធីដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និងស្វាគមន៍ចំពោះ ការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញតាមរយៈលោកជំទាវផ្ទាល់ ព្រមទាំងលោកជំទាវ ដួង វណ្ណា ក្នុងនាមប្រធាន កិត្តិយសសាខា និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្នាក់ខេត្តឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា ។ ទន្ទឹមនេះ ការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កន្លងមកក៍ដូចជាពេលនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបសេចក្តីត្រូវការចំពោះជនរងគ្រោះ និង ងាយរងគ្រោះមហន្តរាយនៅក្នុងខេត្តបានទាន់ពេលវេលា ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *