បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់ អឹម ប៊ឺ (MB) នៅក្រុងសិរីសោភ័ណតេស្តឃើញវិជ្ជមានកូវីដ-១៩ និងបន្តតេស្តឃើញវិជ្ជមានទៅលើបុរសជនជាតិថៃម្នាក់ទៀត

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់ អឹម ប៊ឺ (MB) តេស្តឃើញវិជ្ជមានកូវីដ-១៩  និងបន្តឃើញតេស្តវិជ្ជកូវីដ-១៩មានទៅលើបុរសជនជាតិថៃម្នាក់ទៀត កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

អាជ្ញាធរបានឲ្យដឹងថា ក្រោយពីមានលទ្ធផលរកឃើញវិជ្ជមាន  លើអាជ្ញាធក្រុងសិរីសោភ័ណ និងក្រុមគ្រូពេទ្យ  បានចុះប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដែលមកស្នាក់នៅ ក្នុងផ្ទះសំណាក់ ខាងលើចំនួន២១នាក់ (ស្រី 0៦នាក់ )  ក្នុងនោះមានជនជាតិខ្មែរ ចំនួន 0៩នាក់ (ស្រីចំនួន0២នាក់),  ជនថៃចំនួន ១០នាក់  (ស្រី ចំនួន 0៣នាក់),  ជនជាតិចិនចំនួន 0១នាក់ (ប្រុស)  និងបុគ្គលិក នៅផ្ទះសំណាក់ មានចំនួន០៥នាក់( ស្រី ០១នាក់) ។

បន្ទាប់ពីបានយកសំណាកធ្វើតេស្តរហ័ស (Rapid  Test)  លទ្ធផលឃើញវិជ្ជមានកូវីដ-១៩ម្នាក់  លើបុរសជនជាតិថៃ ឈ្មោះ អាប់ ភីស៊ិត អាយុ២៣ឆ្នាំ។ បុរសជនជាតិថៃខាងលើ មកពីប្រទេសថៃ កាលថ្ងៃទី២០  ខែមេសា  កន្លងទៅ  ហើយក៏បានធ្វើចត្តាឡីស័ក នៅភ្នំពេញ នឹងបានមកស្នាក់នៅផ្ទះសំណាក់ខាងលើកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរ ក៏បានអំពាវនាវដល់  អ្នកដែលធ្លាប់ចេញ-ចូលផ្ទះសំណាក់ខាងលើចូលរួមសហការជាមួយអាជ្ញាធរ  ដើម្បីផ្តល់សំណាករកជម្ងឺកូវីដ-១៩ផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃទី១៥  ខែឧសភា  ក្រុមគ្រូពេទ្យ បានធ្វើការវេចខ្ចប់សព  តាមលក្ខណៈបច្ចេកទេស  បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្ទះសំណាក់ខាងលើ  យកសពទៅកន្លែងបូជាដែលអាជ្ញាធរបានរៀបចំ។ ចំពោះផ្ទះសំណាក់ អឹម ប៊ី បានសម្រេចបិទទីតាំង ជាបណ្តោះអាសន្នផងដែរ៕ (

You might like

Leave a Reply

Your email address will not be published. Required fields are marked *