ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយ សំអាល់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានធ្វើលិខិតជម្រាបជូនទៅអភិបាល នៃគណៈអភិបាលខេត្ត ស្នើសុំអន្តរាគមន៍ចាត់វិធានការ ឱ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះ ហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់ លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារ ធម្មជាតិ និងក្នុងរបៀង អភិរក្សជីវៈចម្រុះ។