ប៉ូលិសក្រុងតាខ្មៅឃាត់ជនសង្ស័យ៥នាក់,រត់រួចម្នាក់ ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យ៥នាក់ចំណោម៦នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅនិងប៉ូលិសប៉ុស្តិ៍ ព្រៃកឫស្សី ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ នាថ្ងៃទី១៣ឧសភាឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី នៅចំណុចដីឡូតិ៍ទុកចោលភូមិក្រពើហាកើត សង្កាត់ព្រៃកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ប៉ូលិសនិយាយថា ជនសង្ស័យ៦នាក់រួមមាន ១-ឈ្មោះសុខា ភត្រ្តា ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនេសាទត្រី(ឃាត់ខ្លួន),២-ឈ្មោះអ៊ូច ពៅនាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),៣-ឈ្មោះហ៊ាង វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន),៤-ឈ្មោះលាស់ ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មកររោង ចក្រ(ឃាត់ខ្លួន),៥-ឈ្មោះបូរ ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបរ (ឃាត់ខ្លួន)និង៦-ឈ្មោះម៉េង សែ ភេទប្រុស អាយុ៣៤ឆ្នាំ មិនស្គាល់ទីលំនៅ(គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន១៦កញ្ចប់តូច, ទូរសព្ទ០៣គ្រឿង ម៉ាកVIVOចំនួន០១.ម៉ាកNOKIAអិនចុចពិលពណ៌ខៀវ ចំនួន០២គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួន។ ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍បានចេញ ល្បាតដល់ចំណុចកើតហេតុមានការសង្ស័យកម្លាំងប៉ូលិសចូលទៅមើលដីឡូតិ៍ទុកចោលក៏ស្រាប់តែឃើញជនសង្ស័យខាងលើកំពុងនៅប្រមូលផ្តុំគ្នា ហើយកម្លាំងសមត្ថកិច្ចបានឃាត់ហើយឆែក ឆេររកឃើញថ្នាំញៀននៅជាប់ខ្លួនឈ្មោះហ៊ាង វុទ្ធី ដែលដាក់នៅក្នុងកញ្ចប់បារីចំនួន០៨តួច។ ចំណែក០៨កញ្ចប់ទៀតដាក់នៅក្នុងទូរសព្ទអិនចុចពិលជារបស់ឈ្មោះម៉េង សែ ដែលរត់គេចខ្លួនបាត់។ បន្ទប់មកលោកនាយប៉ូលិសប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យរួមជាមួយវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *