ឃាត់ជនសង្ស័យម្នាក់លួចគាស់បន្ទប់ស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូនយកខ្សែភ្លើងនៅក្រុងតាខ្មៅ

កណ្តាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់បន្ទប់ស្ថានីយ៍ផ្សាយក្រុមហ៊ុន មិត្តហ្វូនយក ខ្សែភ្លេីងបណ្តាលឱ្យដាច់ភ្លើងនៅស្ថានីយ៍ផ្សាយ កើតឡើងនាថ្ងៃ១៤ខែឧសភាឆ្នាំ២០២១ វេលាម៉ោង ០២និង៤០នាទីរំលងអធ្រាត្រ នៅចំណុចស្ថានីយ៍ផ្សាយក្រុមហ៊ុនមិត្តហ្វូនភូមិព្រែកសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះមុត ច័ន្ទដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន តំណាងក្រុមហ៊ុន ។ចំណែកជនសង្ស័យឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិក្បាលថ្នល់  សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ,មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក កូនសោឈុតចំនួន៣,ទួណឺវីសចំនួន២ ពណ៌(របស់ជនសង្ស័យ), កូនកន្ត្រៃចំនួន១,ទូរស័ព្ទ១គ្រឿងម៉ាកNចុចពិលពណ៌ខ្មៅ,POWER BANKពណ៌ខ្មៅចំនួន១,ថង់ក្រណាត់ ពណ៌សលាយខ្មៅចំនួន១ ជារបស់ជនសង្ស័យនិងខ្សែភ្លេីងសម្រាប់ភ្ជាប់ឧបករណ៍ ស្ថានីយ៍មិត្ត ហ្វូនចំនួន៧សរសៃ ជារបស់ក្រុមហ៊ុនមិត្តហ្វូន។ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើ សកម្មភាពគាស់បន្ទប់ស្ថានីយ៍ផ្សាយរបស់ក្រុមហ៊ុនមិត្តហ្វូនហេីយបានកាត់យកខ្សែភ្លេីងសម្រាប់តភ្ជាប់ឧបករណ៍នៅក្នុងស្ថានីយ៍ផ្សាយធ្វេីឱ្យដាច់ភ្លើង ទេីបបុគ្គលិក្រុមហ៊ុនមានការសង្ស័យបាន នាំគ្នាមកមេីលឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាពក៏បានចាប់ឃាត់ខ្លួនប្រគល់ជូនប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាខ្មៅដេីម្បីធ្វេីការសាកសួរ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋានប៉ូលិសក្រុងតា ខ្មៅចាត់ការ តាមនីតិវិធី ៕ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *