កម្មករផ្សារដែកម្នាក់រំកិលជន្ទាប៉ះចំខ្សែរភ្លើងដាច់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកស្វាយទាប

ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកស្វាយទាបខណៈដែលរំកិលជន្ទាប៉ះចំខ្សែរភ្លើងដាច់បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់។ហេតុដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង១២ៈ០០នាទីថ្ងៃត្រង់ថ្ងៃទី១៣.ខែឧសភា.ឆ្នាំ២០២១នេះនៅភូមិ ប្រសូតិទី១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖មានប្រជាពលរដ្ឋរស់នៅផ្សារប្រសូតិ ស្ថិតក្នុងភូមិ ប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កណ្តៀងរាយ ថា៖មានបុរសជាងផ្សារដែកម្នាក់កំពុងប្រក់ស័ង្កសី,ត,យ៉ាយខាងមុខផ្ទះរបស់ឈ្មោះ នៅ សុធារី ភេទស្រី អាយុ៤០ឆ្នាំរស់នៅភូមិប្រសូតិទី១ ឃុំ កណ្តៀងរាយ ខេត្តស្វាយរៀង បានឆ្លងឆក់ចរន្តអគ្គីសនីពីខ្សែភ្លើងខណៈដែលរំកិលជន្ទាទៅប៉ះចំខ្សែភ្លើងដាច់។

ប្រភពបានបន្តទៀតថា៖ក្រោយពីឆក់ចរន្តអគ្គីសនីត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកស្វាយទាបតែអកុសលបុរសខាងលើបានស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីពេទ្យ។បុរសរងគ្រោះដែលស្លាប់នោះមានឈ្មោះ ខឹម.រ៉ើន.ភេទ ប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករផ្សារដែក រស់នៅភូមិ ចំបក់ សង្កាត់ចេក ក្រុងស្វាយ រៀង ខេត្តស្វាយរៀង។ ហើយបច្ចុប្បន្នសាកសពបុរសខាងលើត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

*មូលហេតុះជនរងគ្រោះរំកិលជន្ទាប៉ះខ្សែរភ្លើងដាច់ក៏ឆ្លងចរន្អអគ្គីសនីបណ្តាលឆក់ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកស្រុកស្វាយទាប។

You might like

Leave a Reply

Your email address will not be published. Required fields are marked *