ស្ត្រីម្នាក់ដេកស្លាប់ចោលកូនង៉ែតអាយុ២៥ថ្ងៃ គួរឱ្យសង្វេគបំផុត

កណ្តាល  ៖  ស្ត្រីម្នាក់ដេកស្លាប់ចោលកូនង៉ែតអាយុ២៥ថ្ងៃ  បង្កការភ្ញាក់ផ្អេីល  នាថ្ងៃព្រហស្បតិ៍ ទី ១៣ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង៤១ នាទីព្រឹក(ម៉ោងដឹង)នៅចំណុចផ្ទះជួលបន្ទប់លេខ១២ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ត្ថកិច្ចបញ្ជាក់ថា  ជនរងគ្រោះឈ្មោះ ឃុន ស្រីមុំ  ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ។ វត្ថុតាងដកហូត  ទូរសព្ទម៉ាកOppo ពណ៌ខ្មៅចំនួន១គ្រឿង,ជញ្ជៀនចំនួន១វង់, លុយ១១២៧០០រៀល និងកាបូកយួរដៃចំនួន១។  តាមការបំភ្លឺរបស់សាក្សីឈ្មោះ មឿន ម៉ុល ហៅម៉ីម៉ី ភេទប្រុស អាយុ៤១ឆ្នាំ អ្នកជួយមើលថែបានឱ្យដឹងថា   ថ្ងៃទី១២ឧសភា ២០២១វេលាម៉ោង១១យប់ ជនរងគ្រោះបានខល ទាក់ទងឱ្យមកជួយមើល ពីព្រោះជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ដោយជនរងគ្រោះមានទារកកើតចំនួនបាន២៥ថ្ងៃហើយ ប្តីជនរងគ្រោះបានទៅធ្វើការសំណង់បាត់ទៅដោយគ្មានអ្នកជួយមើលថែ។

ពេលចូលទៅក្នុងបន្ទប់ស្រាប់តែឃើញជនរងគ្រោះចុកចុងដង្ហើមខ្លាំងណាស់ ហេីយគាត់បានរឹតខ្នង និងដើមទ្រូងឱ្យជនរងគ្រោះ រហូតដល់ម៉ោង២ចូលថ្ងៃទី១៣ឧសភាឆ្នាំ២០២១ ស្រាប់តែជនរងគ្រោះមានអាការៈមិនធូរ បានហៅពូសន្តិសុខដែលនៅជិតនិងឱ្យឌុបទៅពេទ្យ តែជនរងគ្រោះមិនទៅ ក៏ឱ្យផឹកថ្នាំក៏មិនផឹក ក៏ឈ្មោះ មឿន ម៉ុល បានទៅដេកផ្ទះប្អូនវិញទៅ។

លុះនៅថ្ងៃទី១៣ឧសភា២០២១វេលាម៉ោង៥ភ្លឺ អ្នកបន្ទប់ជិតនិងក៏ឮសូរសំឡេងកូនយំ ក៏បើកបន្ទប់ដោយមិនចាក់សោ ឃើញជនរងគ្រោះដេកនៅលើឥដ្ឋការ៉ូ មិនភ្ញាក់ក៏ទៅប៉ះ ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ចំណែកកូនដេកយំលើគ្រែ ក៏នាំគ្នាយកចេញមកក្រៅ ដាក់ទឹកដោះគោឱ្យបៅ។បន្ទាប់មកក៏បាន រាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ។ សូមបញ្ជាក់ជនរងគ្រោះមានជំងឺប្រចាំកាយ ក្អកធ្លាក់ឈាម ចុកចុងដង្ហើមរយៈពេល៥ឆ្នាំមកហើយ និងទើបតែកើតកូនបានចំនួន២៥ថ្ងៃប៉ុណ្ណោះ។បន្ទាប់មកសមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព ស្រក់ឈាម ក្រៅពីនឹងពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យថា ជនរងគ្រោះស្លាប់ដោយសារ ដេកស្លាប់(ខ្យល់គរ)សាកសពត្រូវបានប្រគល់ ឱ្យប្តីធ្វើបុណ្យតាមប្រពៃណី។យកសំណាកជនរងគ្រោះ ទទួលបានអវិជ្ជមានកូវិដ-១៩៕ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *