បុរសម្នាក់ស្រវឹងស្រាស្ទើរៀងរាលថ្ងៃដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនដោយសារខ្យល់គរនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រមទាំងគ្រូពេទ្យចុះមកពិនិត្យលើសាកសពបុរសម្នាក់ដែលដេកស្លាប់ក្នុងផ្ទះរបស់ខ្លួន។ករណីខ្យល់គរស្លាប់ក្នុងផ្ទះរបស់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១៩ៈ៥៨នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ស្ថិតក្នុងភូមិ ត្រពាំងចក ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអីបានឲ្យថា៖សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលយើងទទួលព័ត៌មានពីលោក ជឹម ភុន ដែលជាមេភូមិ ត្រពាំងចក ឃុំព្រៃតាអី បានរាយការណ៍មកថា:មានបុរសម្នាក់ឈ្មោះ ព្រំ ហ៊ុ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប បានស្លាប់នៅផ្ទះរបស់ខ្លួន ។ ប្រភពបានបន្តទៀតថា៖ក្រោយពីសមត្ថកិច្ចយើងបានទទួលព័ត៌មានភ្លាមនោះបានចុះទៅដល់ផ្ទះកើតហេតុដោយមានសហការណ៍ជាមួយសមត្ថកិច្ចជំនាញនគរបាលស្រុកនិងលោកគ្រូពេទ្យមណ្ឌលសុខភាពពពែតធ្វើការពិនិត្យនៅលើសាកសពភ្លាមផងក្រោយពីពិនិត្យសមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យបានបញ្ជាក់អោយឃើញថា:សាកសពឈ្មោះព្រ ហ៊ុ បានស្លាប់ដោយខ្យល់គមិនមែនជា ករណីផ្សេង នោះទេ។បើតាមការបំភ្លឺរបស់ក្រុមគ្រួសារអោយដឹងដែរថា:សាកសពស្លាប់ខាងលើនេះគឺស្លាប់ដោយសារគាត់ហូបស្រាស្រវឹងជាប្រចាំថ្ងៃមិនដែលខានមួយថ្ងៃឡើយ។ហើយបច្ចុប្បន្ននេះសមត្ថកិច្ចយើងបានប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *