រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបន្តហាមឃាត់ការ លក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំប្រមូលផ្ដុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ការសម្រេចបន្តផ្អាកនេះ គឺដើម្បីធានាដល់ ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្ត៕
ដោយ តាំង ហូ