រកឃើញមនុស្ស១៤នាក់បន្ថែមទៀតក្នុងខេត្តស្វាយរៀងដែល ឆ្លងជំងឺកូវីដ-១៩ ភាគច្រើនជាអ្នកមកពីភ្នំពេញ

ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញពីការរកឃើញមនុស្សចំនួន១៤ នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ-១៩ ភាគច្រើនជាអ្នកមកពីរាជធានីភ្នំពេញ និងពលករចំណាក ស្រុកមកពីប្រទេសថៃ។ នៅក្នុងសេចក្ដីជូនដំណឹងនោះបានបញ្ជាក់ថា អ្នកដែលទើបរកឃើញ វិជ្ជមានជំងឺកូវីដ-១៩នេះ មាននៅខាងស្រុកស្វាយជ្រំ, ស្រុករំដួល, ស្រុករមាសហែក និងក្រុងបាវិត។

ហើយបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ទាំង១៤នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យ បង្អែកស្វាយជ្រំ ចំនួន៨នាក់, មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន៥នាក់ និងមណ្ឌលព្យាបាល ជំងឺកូវីដ១៩បាវិត ចំនួន១នាក់ផងដែរ៕

ព័ត៌មានលម្អិតអាននៅខាងក្រោម៖

You might like

Leave a Reply

Your email address will not be published. Required fields are marked *