ព្រះវិហារៈ នៅព្រឹកថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២១នេះក្រុមការងារសាខាសមាគម សិស្សនិស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍ លេខ៣ និងជាទីប្រឹក្សាក្រុមការងារសាខាសមាគម រួមនិងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានក្រុមការងារសាខាសមាគមបានដឹកនាំក្រុមការងារ យកអង្ករ និងគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងបុត្រ មកប្រគេន ជូនដល់ព្រះអង្គមង្គល មុនីវង្សាចារ្យ ឡុង សុមុនី ព្រះចៅអធិការវត្ត ទ្រីសទ្ធារាម ហៅវត្តសង្កែពីរ ស្ថិតនៅភូមិសង្កែរពីរ ឃុំសង្កែរពីរ ស្រុកឆែប ខេត្តព្រះវិហារ តាមរយៈក្រុមការងារសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តព្រះវិហារ។ សម្ភារៈរួមមាន៖ ១.អង្ករចំនួន០២តោន គ្រឿងទេស ជាច្រើនមុខ រួមនិងថវិការ ចំនួន ៧សែនរៀលផងដែរ៕
ក្នុងពិធីប្រគេនសម្ភារៈនោះដែរ ព្រះចៅអធិការវត្ត ទ្រីសទ្ធារាម ហៅវត្តសង្កែពីរ ឡុង សុមុនី បានប្រទានពរ សព្វសាធុការ ជូនដល់ឯកឧត្ដមម្ចាស់ទាន និងក្រុមការងារសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ឲ្យជួបតែសេចក្ដីសុខសម្រើន ជៀសផុតពីជម្ងឺសង្កាត់ ផ្សេងៗ គ្រប់រូបផងដែរ៕ដោយ សេង ពិសិដ្ឋ