លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានចុះពិនិត្យមើលការសាងសង់ និងពង្រីកផ្លូវលំមួយខ្សែប្រវែង ៥៨២មែត្រ ដោយក្រាលថ្មមិច និងដាក់លូបង្ហូរទឹកកាត់ផ្លូវ ដែលជាអំណោយរបស់ឯកឧត្តម ហូ វុទ្ធី ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត តំណាងអោយលោក លឹម សៀងហេង អភិបាលក្រុងបាវិត ដោយមានការចូលរួមពីលោកនាយករដ្ឋបាលក្រុង និងមន្ត្រីសាលាក្រុង លោក ទិត្យ សុផល ចៅសង្កាត់រង១សង្កាត់ព្រៃអង្គុញ លោកមេភូមិគោកល្វៀង បានចុះពិនិត្យមើលការសាងសង់ និងពង្រីកផ្លូវលំមួយខ្សែប្រវែង ៥៨២មែត្រ ដោយក្រាលថ្មមិច និងដាក់លូបង្ហូរទឹកកាត់ផ្លូវ ដែលជាអំណោយរបស់ឯកឧត្តម ហូ វុទ្ធី ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ ឯកឧត្តម ប្រាជ្ញ រឹម អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ លោក លឹម សៀងហេង អភិបាលក្រុង និងសប្បុរសជនក្នុងសង្កាត់ ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ចំណាយថវិកាសរុប 3.360$ ក្នុងនោះ៖

១-ឯកឧត្តម ហូ វុទ្ធី និងឯកឧត្តម ប្រាជ្ញ រឹម ឧបត្ថម្ភ ថ្មមិច ៧ឡានធំ = ១,៦១០$

២-លោក វណ្ណ សុមុន្នី អភិបាលរងក្រុង ឧបត្ថម្ភ ៣,០០០,០០០៛

៣-លោក កែវ សុខា អាជីវករ ជួយគ្រឿងចក្រឈួសឆាយផ្លូវ ប្រវែង ៥៨២m ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *