រដ្ឋបាលសង្កាត់ដងទង់បានចូលរួមចែកអំណោយជូនដល់ប្រជាពលរដ្ឋចាស់ជរាចំនួន២៦គ្រួសារ ក្នុងសាលាសង្កាត់ដងទង់

កោះកុងៈ  នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ ២០២១នេះ លោក លឹម ឌី ចៅសង្កាត់ដងទង់ ព្រមទាំងមេភូមិ បានចូលរួមចែកអំណោយ នូវគ្រឿងឩបភោគ បរិភោគ ដល់ប្រជាពលរដ្ធចាស់ជរាចំនួន ២៦គ្រួសារ ក្នុងសង្កាត់ដងទង់ ដែលជាអំណោយឧបត្ថម្ភដោយ អង្គការ វ៉ាយវ៉ាមផ្នែកអប់រំ ក្នុងនោះអំណោយ រួមមាន អង្ករ២៥គីឡូក្រាម មី1កេះតូច ត្រីខ១ឡូ ។ព្រមទាំង ឧបត្ថម្ភ អាល់កុល១កានមានចំណុះ ៣០លីត្រដល់រដ្ធបាលសង្កាត់ដងទង់ផងដែរ ។ ទន្ទឹមនេះលោក លឹម ឌី ចៅសង្កាត់ដងទង់ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាល ជ្រៅដល់ម្ចាស់ជំនួយដែលផ្ដល់ជា អំណោយជូនដល់ ប្រជាពលរដ្ឋ ។ លោក លឹម ឌី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង” ៣កុំ ៣ការពារ ២ចូលរួម”៖- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ -២ចូលរួម៖ ចូលរួមស្កេនកូដ ទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូល រួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាផងដែរ។SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *