ស្ត្រីម្នាក់ដាច់ជើងស្តាំមើលទៅគួរឲ្យនិងមនុស្ស២នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ស្ត្រីម្នាក់ដាច់ជើងស្តាំទើនៅម៉ូតូមើលទៅគួរឲ្យរន្ធត់និងមនុស្សប្រុសស្រី២នាក់ផ្សេងទៀតរងរបួសធ្ងន់ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយដោយសារការបើករបរមិនប្រកាន់ស្តាំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ៈ៥០នាទីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ នេះនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៣៣/១៣៤ ស្ថិតក្នុងភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២០ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1Q 3600 បើកបរដោយឈ្មោះ   រឿន ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មកររស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត   រងរបួសធ្ងនសន្លប់(ពាក់មួកសុវត្ថិភាព)។

ប្រភពបានបន្តទៀតថា៖លុះមកដល់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគឿងទៀត ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 1HC 7762 ចំពីចំហៀងខាងស្តាំ ក្នុងទិសបញ្ច្រាស់ទិសគ្នាពីកើតទៅលិច បើកបរឈ្មោះ សោម សាម៉ុន ភេទស្រី អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ  មុខរបរ កសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង រងរបួសធ្ងន់ (ដាច់ជើងខាងស្តាំ)មិនពាក់មួកសុវត្ថិភាពនិងអ្នករួមដំណើរម្នាក់ឈ្មោះ ឌុល យ៉ាទី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិ ទួលទ្រា ឃុំ ជ្រុងពពេល ស្រុករំដួល ខេត្តស្វាយទាប  រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ។

ករណីនេះអ្នករងរបួសបានបញ្ចូលទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។

+មូលហេតុៈ អ្នកបើកបរម៉ូតូHONDA DREAM ស៊េរីឆ្នាំ២០២០ បើកមិនប្រកាន់ស្តាំ។ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *