ព្រះវិហារៈ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ សមាគមខេត្ត ស្រុក សាខា និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ ប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនដែលមានឈ្មោះ ជុន ជន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជានិវត្តជន ជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយមានជម្ងឺប្រចាំកាយ ។ បន្ទាប់មកនៅថ្ងៃ ដដែលនេះដែរ ឯកឧត្ដម ប្រធានបានបន្តដឹកនាំក្រុមការងារ សមាគម ចុះសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន និងនាំយកអំណោយស្បៀងអាហា របស់សម្ដេច តេ ជោ ប្រគល់ជូន បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីត ដែលមានជីវភាពខ្វះខាត ក្នុងស្រុកមាន ចំនួន ៣០គ្រួសារ ស្ថិតនៅភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែនខេត្តព្រះវិហារ ដោយក្នុង ០១គ្រួសារៗ ទទួលបាន មី១កេះតូច ទឹកស៉ីអ៉ីវ០១យួរ ត្រីខ១យួរ អង្ករ១បេ និងថវិកាចំនួន ២ម៉ឺនរៀល សូមបញ្ជាក់ថា អំណោយនេះ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់តាមររយៈ មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទាខេត្តព្រះវិហារផ្ដល់ជូនបងប្អូនផងដែរ ។
ក្នុងការចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន១គ្រួសាសពនិងចែកអំណោយដល់គ្រួសារសមាជិកនោះដែរ ឧត្ដមសេនីយ៍ទោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរ សួសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ថ្នាក់ដឹកនាំសមាគម ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារនៃសព និងបងប្អូនជាគ្រួសារសមាជិក អតីតយុទ្ធជនទាំងអស់នៅពេលនោះផងដែរ នេះសរបញ្ជាក់ឲ្យឃើញថា នេះជាទឹកចិត្តដ៍ថ្លៃថ្លារបស់ ថ្នាក់ដឹកនាំមិនអាចកាត់ផ្ដាច់បានចំពោះបងប្អូនអតីតយុទ្ធរបស់យើងដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិរបស់យើង ក្រោមនយោបាយ ឈ្នះឈ្នះរបស់ប្រមុខ រាជរដ្ឋាភិបាល ដែលមានសម្ដេច តេជោ នាយករដ្ឋមន្រ្តីនិង ជាថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលរបស់ យើងផងដែរ ៕ដោយ សេង ពិសិដ្ឋ