ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធម ហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី (ម្តាយសម្ដេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ) ប្រគេនដល់ព្រះសង្ឃចំនួន២៤វត្ត នៅក្នុងស្រុកក្រុងទាំង០៨នៃខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិ បាលរងខេត្តកំពង់ឆ្នាំង ដឹកនាំទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានស្បៀងអាហារ និងគ្រឿងឧបភោ គ-បរិភោគជាច្រើនមុខយកទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន ២៤ ក្នុងស្រុក ក្រុងចំនួន ០៨នៃខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៨ និងទី០៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញដោយមានការចូលរួមរបស់អាជ្ញាធរគ្រប់មូលដ្ឋានផងដែរ ។

នៅក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គគង់នៅវត្តទាំង ២៤ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩ជាសាកលនៅពេលនេះ។

ព្រោះក្នុងដំណាក់កាលនេះព្រះសង្ឃមិនអាចចេញបិណ្ឌបាត្រចង្ហាន់បាន និងពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនៗបានដែរ ទើបឯកឧត្តម និងលោកជំទាវ ដោយបានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានា នៅក្នុងប្រទេសកម្ពុជា។

ដូច្នេះការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ ក៏អាចជួយសម្រាលនូវការលំ បាករបស់ព្រះសង្ឃគ្រប់អង្គតាមប ណ្ដាវត្តទាំង២៤បានមួយរយៈផងដែរ ។

លោក ជិន ប៊ុនធឿន បានបន្តថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នារួមទាំងព្រះសង្ឃផងដែរ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយើង  គ្រួសារយើង  សង្គមជាតិយើង  និងប្រទេសជាតិយើងបាន ឆ្លងផុតជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  និងឯកឧត្តមឌី វិជ្ជា លោកជំទាវ ហ៊ុន ម៉ាណាព្រមទាំងក្រុមការងារ  ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ព្រះសង្ឃ គ្រប់វត្ត និងសូមប្រសិទ្ធិពរជ័យសេរីមហាប្រសើរ ដល់អ្នកឧក ញ៉ា ឯកឧត្តម លោកជំទាវនិងក្រុម ការងារទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងពេលនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖ ១-ថ្នាំដុះធ្មេញ ០១ប្រ អប់ និងច្រាស់ដុះធ្មេញ ០១ដើម  ២- ជែលលាង ០១ កំប៉ុង ៣-ខោ

អាវ ០១ សម្រាប់  ៤-ថ្នាំវីតាមីនសេ ០១ដប  ៥-សាប៊ូ ០១ដុំតូច  ។

ចំណែកព្រះសង្ឃ  សាមណេ ចំនួន ៤៩០អង្គ បានប្រគេន ស្លាដក ០១ ក្នុងមួយអង្គៗ ផងដែរ ។

ដោយឡែក ទេយ្យវត្ថុក្នុងវត្តនីមួយៗដែលត្រូវប្រគេនព្រះសង្ឃរួមមាន ១-អង្ករចំនួន០១តោន ២-ត្រីខ១ កេស មាន១០០កំប៉ុង  ៣-មីចំនួន ១៨កេសតូច  ៤- ទឹកផ្លែឈើគ្រប់ មុខចំនួន ១០កេស  ៥-ទឹកដោះ គោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង  ៦-កាហ្វេចំនួន ០៥ក ញ្ចប់ធំ មាន ២៥០កញ្ចប់តូច  ៧-តែចំនួន ០២គីឡូក្រាម  ៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)   ៩-អំបិលចំនួន ០១បេ(មាន ១០ គីឡូក្រាម)  ១០-ទឹកត្រីចំនួន ០៥យួរ មាន៣០ដប  ១១-ទឹក ស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប  ១២-ប៊ីចេងចំនួន ០១បេ(មាន ២៥គីឡូក្រាម)  ១៣-ម៉ាស់ ២០ ប្រអប់   ១៤-សាប៊ូ ៣០ដុំ  ១៥-ថ្នាំ ពេទ្យ ១កេស មាន ៨០ប្រអប់និង ថវិកា ២លានរៀល ផងដែរ ៕សានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *