បុរសម្នាក់គិតខ្លី ចងកសម្លាប់ខ្លួននៅស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល

កណ្តាល ៖ បុរសម្នាក់ដែលម្តាយបង្កើតអះអាងថា «មានជំងឺប្រចាំ»គិតខ្លីបានធ្វើអត្តឃាតដោយ ចងកបណ្តាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើល នាថ្ងៃចន្ទទី១០ឧសភាឆ្នាំ២០២១វេលា ម៉ោង០៦ និង៤០នាទីព្រឹក នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្លែងគង់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុក សំអូន  ភេទប្រុស អាយុ ៣៣ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរកសិករ(មានជំងឺប្រចាំកាយ)។

តាមការបំភ្លឺរបស់ម្តាយរបស់ជនរងគ្រោះឈ្មោះ ទឹម សុីវឿន អាយុ៥៥ឆ្នាំ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែឧសភាឆ្នាំ២០២១ នៅវេលាម៉ោង ០៧ព្រឹក ជនរងគ្រោះបានទៅភ្ជួរស្រែជាមួយឪពុករហូតដល់ម៉ោង ១២ថ្ងៃត្រង់ទើបត្រឡប់មកផ្ទះវិញ ហើយក៏ហូបបាយសម្រាកជាធម្មតា។លុះដល់ម៉ោង៨យប់ ជនរងគ្រោះបានទិញសាច់គោមួយប្រអប់ហើយបបួលបងប្អូនបីនាក់ហូបស្រាបៀរជុំគ្នានៅផ្ទះអស់កន្លះកេសរួចក៏បែកគ្នាចូលដេកអស់ទៅ ,លុះដល់វេលាម៉ោងកើតហេតុខាងលើមិនឃើញ ជនរងគ្រោះ ចុះមកក្រោម គាត់ក៏ឡើងទៅមើលដើម្បីដាស់ជនរងគ្រោះ ។ពេលឡើងទៅដល់ក៏រុញទ្វារស្រាប់ តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ បន្ទាប់មកក៏រាយការណ៍មកសមត្ថកិច្ច។ បន្ទាប់មកសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យរួមមាន កម្លាំងប៉ូលិសជំនាញស្រុក, កម្លាំងប៉ូលិសប៉ុស្តិ៍,អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់ផ្ទះជនរងគ្រោះធ្វើការពិនិត្យទៅលើសាកសព ឃើញសពមានស្នាមជាំជុំវិញកដែលចងនឹងខ្សែអង្រឹងពណ៌សប្រវែងពីម៉ែត្រចងជាប់នឹងធ្នឹមផ្ទះ។ បើតាមការសន្និដ្ឋានរបស់គ្រូពេទ្យនិងផ្នែកជំនាញឃើញថា «សាកសពស្លាប់ដោយសារចងកពិតមែន ហើយពុំមានស្លាកស្នាមអ្វីទៀតគួរឱ្យកត់សម្គាល់ឡើយ»។ក្រោយពេលពិនិត្យរួច បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដផយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *