អភិបាលខេត្ត កំពង់ចាម ចុះ ពិនិត្យរោងចក្រ លី ឈាងខប បន្ទាប់ពីរកឃើញវីជ្ជមានកូវីដ-១៩ លើ កម្មករ ៧នាក់ និងអ្នកប៉ះពាល់ ជាង២០០នាក់ នៅស្រុកបាធាយ

កំពង់ចាម :  បន្ទាប់ពី ទទួលលទ្ធផល វិជ្ជមាន កូ វីត -១៩ លើ កម្មករ  កម្មការិនី ចំនួន៧ នាក់ និង អ្នក ប៉ះពាល់ ជាង២០០នាក់  នៅ រោងចក្រ លី ឈាង ខ ប ស្ថិតនៅ ក្នុងភូមិ បាធាយ ឃុំ បាធាយ ស្រុក បាធាយ នាព្រឹក ថ្ងៃ ទី ១០  ខែឧសភា  ឆ្នាំ ២០២១ នេះ  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺ កូ វីដ -១៩  បាន ដឹកនាំ ក្រុម ការងារ   ចុះ ពិនិត្យ  ស្រាវជ្រាវ រក អ្នកពាក់ព័ន្ធជា បន្ទាន់  ដើម្បី ធ្វើ តេស្ត  រក វីរុស កូ វីដ -១៩ និង បន្ត ចុះពិនិត្យ ស្ថានភាព បិទខ្ទប់ ភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានពលរដ្ឋវិជ្ជមានកូវីដ-១៩ ដេីម្បីដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ក្នុងការគ្រប់គ្រងស្ថានការណ៍ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃ ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ផងដែរ  ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា  បន្ទាប់ ពី រកឃើញ ករណីវិជ្ជមាន កូវីដ-១៩  លើ កម្មករ  កម្មការិនី  ចំនួន  ៧នាក់  ក្នុងនោះក៏មាន អ្នក ពាក់ព័ន្ធ ជាង២០០នាក់ ដែលចាំបាច់ត្រូវ ឲ្យ រោងចក្រកាត់ដេរ លី ឈាងខបនេះ  ផ្អាកសកម្មភាពជា បណ្ដោះអាសន្ន  រយៈពេល ១៤ថ្ងៃ  គឺ ចាប់ ពី ថ្ងៃទី ១០  រហូត ដល់ ថ្ងៃ ទី ២៣  ខែឧសភា  ឆ្នាំ ២០២១ នេះ  ដេីម្បី ឲ្យ កម្មករកម្មការិនី ពាក់ព័ន្ធទាំងនោះ  ធ្វើ ចត្តាឡីស័ក តាម ការ កំណត់  ។

គួរ បញ្ជាក់ ថា  រដ្ឋបាល ខេត្តកំពង់ចាម  បាន ចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ៖ ក្នុង នោះលទ្ធផលតេស្តរហ័សរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ គឺនៅស្រុកស្រីសន្ធរ ២នាក់, កងមាស  ២នាក់ និងស្រុកបាធាយ  ចំនួន  ៧នាក់ ដោយឡែក លទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន  ៥នាក់ទៀត ក្នុងនោះ នៅស្រុកចំការលើ ៤នាក់ និងស្រុកកំពង់សៀម ១នាក់  និងករណីជាសះស្បើយ ចំនួន ៩នាក់ ផងដែរ  កាលពី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១  នេះ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *