ភ្លើងឆេះតូបលក់គ្រឿងបន្លាស់ម៉ូតូអស់១២តូបនៅផ្សារតាខ្មៅ ដោយសារជាងផ្សាដំបូល

កណ្តាល៖មានករណីគ្រោះអគ្គិភ័យកើតឡើងឆេះផ្សារបណ្តាលឱ្យខូចខាតតូបលក់គ្រឿងបន្លាស់ម៉ូតូចំនួន១២តូប កើតឡើងនាថ្ងៃទី១០ខែឧសភាឆ្នាំ២០២១វេលាម៉ោង៩និង៣០ នាទីព្រឹក នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នងភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

សមត្ថកិច្ចបានងោយដឹងថា៖មូលហេតុឆេះបណ្តាលមកពីការផ្សាដែករបស់ជាងផ្សាដំបូលធ្លាក់កម្ទេចភ្លើងមកត្រូវប៉ាតង់កៅស៊ូនិងសំបកកង់ម៉ូតូនៅខាងក្រោម ហើយរាលដាលឆេះអស់តូបលក់គ្រឿងបន្លាស់ម៉ូតូ១២តូបតែម្តង ។

ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកងកម្លាំងសមត្ថកិច្ចដោយផ្ទាល់ជួយធ្វើអន្តរាគមន៍ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៨គ្រឿង ក្នុងនោះប្រើរថយន្តខេត្ត៣គ្រឿង,រថយន្តនាយកដ្ឋាន៣គ្រឿងនិងរថយន្តបញ្ជាការដ្ឋានអង្គរក្ស២គ្រឿង ប្រើប្រាស់ទឹកចំនួន១៦រថយន្ត រហូតដល់ម៉ោង១០និង៣០នាទី ទើបរលត់ជាស្ថាពរ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *