មន្ត្រី ក ប ប ខេត្តស្វាយរៀងបន្តរកឃើញសារធាតុគីមីបូរ៉ាក់ លើពពុះសណ្ដែកនៅផ្សារវាលយន្តក្រុង ស្វាយរៀង

ខេត្តស្វាយរៀង- មន្ត្រី ក ប ប បានចុះត្រួតពិនិត្យមុខទំនិញគ្រឿងឧបភោគបរិភោគនៅ ផ្សារវាលយន្ត ក្រុងស្វាយរៀង បានធ្វើតេស្តជាបឋមចំនួន 23គំរូគំរូក្នុងនោះមានសារធាតុ1គំរូគឺពពុះសណ្ដែក។

បើតាមលោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី 10 ខែឧសភាឆ្នាំ 2021នេះថា៖ការចុះត្រួតពិនិត្យមុខទំនិញគ្រឿងឧបភោគបរិភោគនៅផ្សារវាលយន្តនានេះគឺដើម្បីស្វែងរកសារធាតុគីមីក្រែងមានអាជីវករដាក់ក្នុងមុខទំនិញគ្រឿងឧបភោគបរិភោគនៅតាមស្តង់ដែលអាជីវករលក់ដូរលោកបានសហការជាមួយជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះពិនិត្យមុខ ទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ ក្នុងផ្សារនិងនៅ តាមផ្ទះជុំវិញផ្សារក្នុងខេត្តស្វាយរៀង។លោកបានបន្តថា៖ សកម្មភាពការងារចុះពិនិត្យនេះមន្ត្រីជំ នាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគ (ជាពិសេសអំពីតម្លៃ ម៉ាស់ អាលកុលនិងជែល) ដោយប្រើប្រាស់នូវឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន 23 គំរូ ដើម្បីស្វែងរកសារធាតុគីមី ដែលច្បាប់ហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបានបញ្ជាក់ថា ក្រោយពីធ្វើតេស្តបឋមទៅលើគ្រឿងឧបភោគបរិភោគទាំង 23 គំរូនោះ មន្ត្រីជំនាញយើងបានរកឃើញសារធាតុគីមី 1គំរូគឺពពុះសណ្ដែកមានសារធាតុគីមីបូរ៉ាក់ហើយមន្ត្រី ជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។ លោកក៏បានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ទាំងអស់មុននឹងលក់មុននឹង ទិញត្រូវពិនិត្យកាលបរិច្ឆេទឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *