សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនចាប់បានជនល្មើស០៥នាក់រិបអុសបានគ្រឿងញៀនចំនួន១១,៣៤៤.៧៤ក្រាមនិងរថយន្ត១គ្រឿង

ខេត្តស្វាយរៀង៖សមត្ថកិច្ចបើកប្រតិបត្តិការតាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិវៀតណាម០៣នាក់និងជនជាតិខ្មែរ០២នាក់រឹបអុសបានគ្រឿងញៀនចំនួន១១,៣៤៤.៧៤ក្រាម និងទឹកថ្នាំសង្ស័យគ្រឿងញៀន០១ដប។រថយន្ត០១គ្រឿងម៉ាកCRVពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2AE6174 ព្រមទាំងទូរសព្ទ័ដៃ០១គ្រឿងគឺបង្រាបបានទ្រង់ទ្រាយធំ ចាប់បានទាំងឧក្រិដ្ឋជននិងគ្រឿងញៀន។

សមត្ថកិច្ចឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលផ្ទាល់ពីឯកឧត្តមខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្តិបត្តិការ កាលពីថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទីយប់នៅលើផ្លូវជាតិលេខ១ ចំណុចគោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ គ្រឿងញៀននិងអាវុធជាតិផ្ទុះ ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ កាន កេន នាយការិយាលយ័ប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់០១លើក។

លទ្ធផល: ឃាត់ខ្លួនជនសង្សយ័០១នាក់ឈ្មោះហ៊ួ តឹក ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញមកស្វាយរៀង)និងចាប់យកវត្ថុតាងរួមមាន:

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ធំ ទម្ងន់៩,៩៥៨.៦២ក្រាម

– ថ្នាំញៀនប្រភេទកេតាមីនចំនួន០២កញ្ចប់ធំ ទម្ងន់១,៣៦៥.១៣ក្រាម

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៣កញ្ចប់តូចទម្ងន់ ២០.៩៩ក្រាម

– ទឹកថ្នាំដបសង្សយ័ជាសារធាតុញៀនចំនួន០១ដប

– រថយន្ត០១គ្រឿងម៉ាកCRVពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE6174

– ទូរសព្ទ័ដៃ ០១គ្រឿង។ប្រភពបន្តទៀតថា ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរកម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវនិងឈានទៅឃាត់ខ្លួនជនសង្សយ័ជាបក្ខពួកនៅរង់ចាំដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសវៀតណាមនៅចំណុចឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានចំនួន០២នាក់បន្ថែមទៀត៖១.ឈ្មោះនុត ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាដឹកជញ្ជួនគ្រឿងញៀនឆ្លងដែន ។២.ឈ្មោះឡេ យំាងគួ ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍(ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)រឹបអុសបានម៉ូតូចំនួន១គ្រឿង។

ហើយនៅថ្ងៃទី០៦ខែឧសភា២០២១ ដោយមានការសម្របសម្រូលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ(ការិយាលយ័ក១០)ដឹកនាំដោយលោកឧ.ទោ សារី បុត្រសត្យា និងលោកឧ.ទោ ហៀប ដារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជនសង្សយ័ជាបក្ខពួកចំនួន០២នាក់បន្ថែមទៀតនៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញរួមមាន៖ ១.ឈ្មោះង្វៀង ថាន់លីន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាកនៅចំណុចខុនដូលេខ១៣ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ(ជាមុខសញ្ញាជួយដូរគ្រឿងញៀនឆ្លងដែន)

២.ឈ្មោះហេង សុវុត្ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បកប្រែភាសាចិន) មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល(ជាមុខសញ្ញាជួញដូរគ្រឿងញៀន)ជាមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀងរយៈពេល០៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនចំនួន០៣កញ្ចប់ព្រមទាំងឧបករណ៍ សំភារៈមួយចំនួនទៀត។

នៅព្រឹកថ្ងៃទី១០ឧសភា២០២១នេះជនសង្សយ័ទាំង០៥នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *