មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងករណីគ្រោះថ្នាក់រវៀងម៉ូតូ២គ្រឿងបុកគ្នា

ខេត្តពោធិសាត់:នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី08ខែឧសភាឆ្នាំ2021ម្សិលមិញកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាលនៅចន្លោះគីឡូម៉ែត្រលេខ71និង72ត្រង់ចំណុចច្រកព្រាលស្ថិតក្នុងភូមិស្ទឹងថ្មី.ឃុំប្រម៉ោយ.ស្រុកវាលវែង.ខេត្តពោធិ៍សាត់ ។

អធិការនគបាលស្រុកវាលវែងបានអោយដឹងនៅថ្ងៃថាករណីគ្រោះថ្នាក់ចរាចរខាងលើនេះបង្ករឡើងដោយអ្នកបើកបរម៉ូតូម៉ាក ស្មាស់ គ្មានផ្លាកលេខ ឈ្មោះសំ.ប៉ាន ភេទប្រុសអាយុ56ឆ្នាំខ្មែរមុខ របរកសិករ របួសធ្ងន់បញ្ចូនទៅមន្ទីពេទ្យខេត្តពោធិសាត់ដើម្បីសង្គ្រោះបន្ទាន់រស់នៅចំណុចកើតហេតុ បានបើកម៉ូតូខ្វះការប្រុងប្រយត្ន័បត់ចេញពីតូបលក់ដូរមួយកន្លែងបំរុងទៅទិសខាងកើតបណ្ដាលអោយអ្នកបើកបរម៉ូតូម៉ាកហុងដាទ្រីមC125 សេរី015ពណ៏ខ្មៅពាក់ផ្លាកលេខបាត់ដំបង1P3919 បើកបរពីទិសដៅខាងកើតទៅលិចបើកបរដោយឈ្មោះឈិ.ផាន់នួន ភេទស្រីអាយុ22ឆ្នាំខ្មែរមុខរបរកសិករក្នុងល្បឿនលឿនបុកចំទទឹងម៉ូតូរបួសធ្ងន់និងអ្នករួមដំណើរជាមួយ2នាក់ទៀតក៍រងរបួសធ្ងន់ដូចគ្នា

មាន1ឈ្មោះ សយ.សារ៉ាក់ ភេទប្រុសអាយុ32ឆ្នាំខ្មែរមុខរបរកសិករត្រូវជាប្ដីរងរបួសធ្ងន់ 2 ឈ្មោះ សារ៉ាក់.រស្មី ភេទប្រុសអាយុ1ឆ្នាំត្រូវជាកូនរបួសស្រាលអ្នកទាំង3រស់ នៅចំណុចទួលគ្រួសក្នុង ភូមិស្ទឹងថ្មី.ឃុំប្រម៉ោយស្រុក វាលវែងត្រូវបញ្ចូនទៅព្យាបាលមន្ទីរពេទ្យខេត្ដពោធិ៍សាត់ដើម្បី សង្គ្រោះបន្ទាន់​ផងដែរ។ នៅករណីគ្រោះថ្នាក់ចរាចខាងលើនេះបង្កការខូចខាតម៉ូតូ2គ្រឿងនិងមនុស្ស4នាក់បានរងរបួសធ្ងន់និងស្រាលផងដែរវត្ថុតាងសមត្ថកិច្ចនាំយកមករក្សាទុកនៅផ្ទះប្រជាការពារដើម្បីមួយកន្លែងរងចាំការដោះស្រាយតាមនិតិវិធី  ៕អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *