បងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៣០គ្រួសារ មកតាមបណ្ដាឃុំនៃស្រុកឆែប ទទួលអំណោយសម្ដេច តេជោ តាមរយៈសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារៈ នៅរសៀល ថ្ងៃ ទី៩  ខែឧសភា ឆ្នាំ២០២១នេះឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នឹងជាប្រធានសមាគមអតីតយុទ្ធជនខេត្ដ បានអញ្ជើញចុះជួបសំណេះសំណាលសួសុខទុកជាមួយបងប្អូនគ្រួសារអតីតយុទ្ធជន ដែលអញ្ជើញមកពីបណ្ដាឃុំ នៃស្រុកឆែប  ចំនួន៣០គ្រួសារ នឹងបាននាំយកអំណោយស្បៀងអាហាដ៍ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតាមរយៈ សមាគមន៍អតីតយុទ្ធកម្ពុជាខេត្ត។

ក្នុងដំណើរចុះសួរសុខទុកនោះដែរ មានការចូលរួមយ៉ាងច្រើនកុះករពីក្រុមការងារសមាគមន៍ អាជ្ញាធរ ស្រុក អាអាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានសមាសគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ក៏បានពាំនាំប្រសាសន៍ផ្ដាំ ផ្ញើរសួសុខទុកពីសំណាក់សម្ដេចប្រធាន សម្ដេចអនុប្រធាន ថ្នាក់ដឹកនាំសមាគមន៍ ជូនដល់បងប្អូន និងមានការណែនាំជាប្រចាំដល់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវ យកចិត្ដទុកដាក់អនុវត្ដនៅវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ នឹងតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវឲ្យបានខ្ចាប់ខ្ចួននៅវិធីការពារនៃការរីករាលដាលជម្ងឺកូវីដ ១៩ដែលកំពុងមានហានិភ័យខ្ពស់ឆ្លងក្នុងសហគម២០កុម្ភៈកន្លងទៅនេះ។

អំណោយដែលត្រូវចែកជូនក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ១បេ ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ   មីខ្លាឃ្មុំ កន្លះកេះ   ម៉ុងជ្រលក់ថ្នាំ១ នឹងថវិការចំនួន២ម៉ឺនរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *