ខេត្តកំពងឆ្នាំងៈ នៅព្រឹកថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២១ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វា វាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ដ្រីក្រសួងព្រះ បរមរាជវាំង ដើម្បីចែកជូនប្រជារាស្រ្តដែលរងគ្រោះដោយខ្យល់កន្រ្តាក់ប្រមាណ២៤៥គ្រួសារ ដែលបណ្តាលឱ្យខូតខាតផ្ទះសម្បែង និង រងរបួសមនុស្ស០១នាក់ ស្ថិតនៅក្នុងស្រុកចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង គឺនៅក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និង ស្រុកជលគីរី ដោយមានការអញ្ជើញអមដំណើរពី ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃ គណៈអភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម លោកជំទាវ ប្រតិភូ ក្រសួងព្រះមរមរាជវាំងចូលរួមផងដែរ។
ព្រះអំណោយដ៍ថ្លៃថ្លាចែកជូនក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០គ.ក្រ, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត១ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១), តង់១ , អាវយឺតមានស្លាកព្រះរាជអំណោយ ១, ម៉ាស់ ១០បន្ទះ, ថវិកា ៨០ម៉ឺនរៀល សម្រាប់គ្រួសាររលំផ្ទះ និងរងរបួស ថវិកា ៤០ម៉ឺនរៀល សម្រាប់គ្រួសាររបើក ជញ្ជាំង ដំបូលផ្ទះ ៕ សានផល្លា