កណ្តាល ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចផ្លិតម៉ាស៊ីនបូមទឹកចំនួន១៥លើក អស់លក្ខណ៍ត្រូវបាន ប៉ូលិសឃាត់ខ្លួន កាលពីនៅថ្ងៃទី០៧ខែឧសភាឆ្នាំ ២០២១វេលាម៉ោង១២និង៤០នាទីនៅចំណុច ដីចំការស្ថិតនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹកថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះអ៊នសៀកឡុងភេទប្រុសអាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល និង២-ឈ្មោះធុយ គី ភេទប្រុស អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ចំណែកជនសង្ស័យឈ្មោះឆៅ វណ្ណៈ ហៅបុិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក:រួមមាន ១.ម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដា សេ៥០ ពណ៌ទឹកប៊ិច ផ្លាកលេខជ០២២៤-ភព១ ,២.ផ្លិតម៉ាស៊ីនបូមទឹកចំនួន០៦ គ្រឿង,៣.ឧបករណ៍ធ្វើសកម្មភាពដោះគ្រឿងម៉ាស៊ីន(កូនសោរម៉ាឡេត)មួយចំនួន,៤.កណ្ដៀវចំនួន ០១, ៥.កាំបិតចំនួន ០១, ៦.គ្រឿងញៀនចំនួន០១កញ្ចប់តូច និង៧.ទុយោបូមប្រេងចំនួន០១។
សមត្ថកិច្ចបន្តថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចផ្លិតម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋ នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលជាញឹកញាប់មកហើយ។នៅថ្ងៃទី ០៦ខែឧសភាឆ្នាំ ២០២១ វេលាម៉ោង ០៧ព្រឹកជនរងគ្រោះបានទៅបូមទឹកដាក់ដំណាំខ្ទឹម។ ពេលបូមរួចហេីយក៏ត្រឡប់មក ផ្ទះវិញ។លុះវេលាម៉ោងប្រហែល ០២រសៀលថ្ងៃខែឆ្នាំដដែលក៏បានទៅបូមទឹកស្រោច ដំណាំខ្ទឹមម្ដង ទៀតក៏ស្រាប់តែបាត់ផ្លិតបូមទឹកពីម៉ាស៊ីន។ រហូតដល់នៅថ្ងៃទី ០៧ខែឧសភាឆ្នាំ២០២១វេលា ម៉ោង១២ថ្ងៃត្រង់ជនរងគ្រោះក៏បានជិះម៉ូតូទៅឃ្លាំមើលនិងដើររកផ្លិតបូមទឹកដែលបាត់នោះផង, ក៏ស្រាប់តែឃើញជនសង្ស័យកំពុងលេីកស្មៅគោដាក់លើម៉ូតូមានបាវមួយផង។ពេលនោះជនរងគ្រោះក៏មានការសង្ស័យក៏បានតេទូរស័ព្ទហៅបងប្អូននៅក្នុងភូមិឱ្យជួយឃាត់រួចធ្វើការពិនិត្យមើលក្នុងបាវក៏ឃើញផ្លិតម៉ាសុីនបូមទឹកចំនួន០២នៅក្នុងបាវរួចក៏គាត់ខ្លួនជនសង្ស័យប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ទឹកវិលតែម្តង។នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យបានសារភាពថា «ខ្លួនធ្លាប់បានធ្វើសកម្មភាពលួច ផ្លិតម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋនៅឃុំទឹកវិលបានចំនួន ១៥លើកមកហេីយ»។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ភាវុន