កំពង់ចាម : សាខា កាកបាទក្រហម ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រារព្ធខូបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ »។ ពិធីនេះបានប្រារព្ធឡើងក្រោម វត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភាព មន្ទីរអង្គភាពជុំវិញខេត្ត និង សប្បុរសជន ជាច្រើន ផងដែរ ។
គួរ បញ្ជាក់ ថា ក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១ នេះ ក្នុង គោលបំណង គឺ ដេីម្បី គៀងគរ ថវិការ ពី សប្បុរសជន ហើយ ថវិកា ដែលប្រមូលបាន សាខាកាកបាទក្រហមខេត្តកំពង់ចាមនឹងតម្កល់ទុក សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយបញ្ហាផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡេីយ។ ក្នុងពិធីនេះដែរ សាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម ទទួលបានថវិកា ពី សប្បុរស ជន សរុបជាង១២ម៉ឺន ដុល្លារ ៕
តាមរយៈមូលនិធិនេះ ក្នុង នាម ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ សប្បុរសជន ទាំងអស់ ដែលបានបរិច្ចាគថវិកា សម្រាប់ ទ្រទ្រង់ ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ខួបទី១៥៨ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីប្រយុទ្ធនឹជំងឺ កូវីដ-១៩ និងកសាងភាពធនរបស់សង្គមជាតិ” ដើម្បី ប្រើប្រាស់ ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលបំផុត ៕