បន្ទាយមានជ័យ៖មានករណីភ្នាក់ផ្អើលមួយបានកើតឡើងកាលពីព្រលប់ថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ខណៈដែលបុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីឈ្លក់សម្លម្ជូរកង្កែប។ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅក្នុងភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា:ជនរងគ្រោះដែលស្លាប់ដោយសារឈ្លក់ទឹកសម្លរកង្កែបស្លាប់មាន ឈ្មោះ សាត រើ ន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ បើតាមការរៀបរាប់បំភ្លឺរបស់ស្ត្រីជាប្រពន្ធ បានប្រាប់សមត្ថកកិច្ចថា គាត់និងប្តីរបស់គាត់នៅពេលល្ងាចបានរៀបចំហូបបាយ ដោយមានសម្លម្ជូរកង្កែបជាម្ហូប។ នៅពេលកំពុងហូបស្រាប់តែប្តីរបស់គាត់ឈ្លក់សម្លរហើយមានអាការៈអន្ទះអន្ទែង ពេលនោះគាត់ជាប្រពន្ធនិងអ្នកជិតខាងបានជួយរីត ធ្វើចលនានិងខិតខំជួយសង្គ្រោះ តែប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ទៅដោយមិនអាចដឹកយកទៅ សង្គោះនៅមន្ទីរពេទ្យបានទ្បើយ។
អធិការស្រុកព្រះនេត្រព្រះលោក មាស ប្ញទ្ធី បានឱ្យដឹងថា: ក្រោយពីទទួលបានព័ត៌មាន លោកបានបង្កើតគណៈកម្មការត្រួតពិនិត្យសពដល់កន្លែងកើតហេតុ។
ក្រោយធ្វើការត្រួតពិនិត្យលើសពរួចមកពុំឃើញមានសញ្ញារឺស្នាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្មនោះឡើយ ហើយដោយយោងលើការអះអាងស្ត្រីជាប្រពន្ធ សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារតែឈ្លក់និងទឹកសម្លកង្កែបពិតមែន។