ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី៨ខែឧសភាឆ្នាំ២០២១រថយន្តព្រុស១គ្រឿងបើកបរក្នុងលឿនហើយរអិលធ្លាក់ប្រឡាយអែបផ្លូវទាំងព្រឹកធ្វើអោយអ្នករួមដំណើរ២នាក់រងរបួសស្រាល ផងដែរ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលបានឃើញហេតុការខាងលើបានអោយដឹងថារថយន្តព្រុស១គ្រឿងពណ៍ខៀវពាក់ស្លាក់លេខPP 2 BL 57.99បើកបរលើផ្លូវក្រាលគ្រោះក្រហមមួយកន្លែងក្នុងទិសដៅពីលិចទៅកើតដែលស្ថិតក្នុងភូមិថ្លុកកាប៉ាស់ ឃុំ បន្ទាយព្រាល ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង គេមិនដឹងពីថាមកពីមូលហេតុអីបានមកដល់ចំណុចគល់ស្ពានបណ្តាលអោយរអិលធ្លាក់ចូលក្នុងទឹកប្រឡាយអែបបណ្តាលអោយរងការខូចខាត ។
សេចក្តីរាយការណ៍ខាងលើដដែលបានអោយដឹងថានៅមុនពេលកើតហេតុអ្នកគេឃើញអ្នកបើកបបរក្នុងល្បឿនលឿនគ្រាដែលអ្នកបើកបរមកពីភ្នំពេញហើយប្រញ្ញាប់ទៅដឹកព្រះសង្ឃសូត្រមុនទើបជួបហេតុការបែបខាងលើនេះតែម្តង ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចដោយខ្លួនឯងបែបនេះបណ្តាលអោយរងគ្រោះថ្នាក់ខូចរថយន្តនិងបណ្តាលអោយអ្នកបើកបរនិងក្មេងម្នាក់រួមដំណើរជាមួយរងរបួសស្រាលផដែរថា។
ក្រោពេលកើតហេតុម្ចាស់រថយន្តបានហៅរថយន្តដឹកដីទាញឡើងគោកនិងនាំយកទៅជួសជុលដោយខ្លួនឯង ៕ សានផល្លា